ទូរទស្សន៍ Hebrew Channel 12 បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបញ្ចប់កិច្ចព្រមព្រៀងអាវុធដ៏ធំមួយ ដែលរួមមានការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 និង F-15 ដល់ទីក្រុង Tel Aviv ។ទូរទស្សន៍នេះបានដកស្រង់សម្តីមន្ត្រីមកពីក្រសួងការពារជាតិអ៊ីស្រាអែល ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងដោយនិយាយថា កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលកងទ័ពអ៊ីស្រាអែលនឹងត្រូវបានផ្គត់ផ្គង់ជាមួយយន្តហោះគ្មានមនុស្សបើក និងគ្រាប់រំសេវរាប់ពាន់គ្រាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។


យោងតាមមន្ត្រីដដែលនោះបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះរួមមានការផ្គត់ផ្គង់ដល់កងទ័ពអ៊ីស្រាអែលនូវយន្តហោះចម្បាំង F-35 និង F15 មួយចំនួនធំ ព្រមទាំងឧទ្ធម្ភាគចក្រ Apache ផងដែរ។កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ និងពិសេសនេះ បានធ្វើឡើង នៅខណៈពេល ដែលសង្រ្គាមនៅតែបន្តនៅក្នុងតំបន់ហ្គាហ្សា និងការប្រយុទ្ធគ្នានៅភាគខាងជើងជាមួយក្រុមហេសបូឡា លីបង់។ ពួកគេបាននិយាយថា អ៊ីស្រាអែលបានស្នើសុំអាទិភាពពីអាមេរិកសម្រាប់ការផ្គត់ផ្គង់ ដោយផ្តល់ឱ្យការអភិវឌ្ឍនៃសង្រ្គាមនៅតំបន់ហ្គាហ្សា។


អ៊ីស្រាអែលនឹងក្លាយជាប្រទេសដំបូងគេដែលទទួលបានយន្តហោះទំនើប F-35 ដែលផលិតដោយក្រុមហ៊ុន Boeing។ អាមេរិកបានប្រកាសគាំទ្រអ៊ីស្រាអែលតាំងពីចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមកម្ល៉េះ។ នៅថ្ងៃទី 25 ខែតុលា លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ CBS News នៅសហរដ្ឋអាមេរិកបានបង្ហាញថា 52% នៃជនជាតិអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេដែលបញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែល។

អ៊ីស្រាអែលបានបើកការវាយលុកដ៏សាហាវនៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ 25,900នាក់ និងរបួស 64,110 នាក់ផ្សេងទៀត។ ជនជាតិអ៊ីស្រាអែលជិត 1,200 នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស៕

ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា