អីយ៉ាស! តើបឹងកេតអាចបំបែកកំណត់ត្រាមិនដែលចាញ់ក្នុងដីរបស់ភ្នំពេញក្រោនបានដែរឬទេ? បើអ្នកស្រីពុធ ធីតា មានការជឿជាក់ និងទុកចិត្តកូនក្រុមរបស់ខ្លួនម្លឹងៗ

ភ្នំពេញ៖ ជំនួបប្រកួតដ៏ធំប្រចាំសប្តាហ៍នៅក្នុងលីគកំពូលកម្ពុជារវាងក្លឹបបាល់ទាត់ចាស់វស្សាល្បីឈ្មោះទាំងពីរដែលគេឲ្យរហស្សនាមគូប្រកួតមួយនេះថា Cambodian Classic Match ។

នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ កាន់តែធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំកាន់តែខ្លាំងក្រោយពីបានដឹងថា អ្នកស្រីពុធ ធីតា ដែលជាប្រធានក្លឹបរបស់ក្រុមនាគខៀវ ហាក់បីដូចជាមានជំនឿជាក់លើកូនក្រុមរបស់ខ្លួនជាខ្លាំង មុននឹងឈានចូលមកដល់ការប្រកួតនៅក្នុងពេលឆាប់ៗនេះ។

អាចនិយាយបានថា ក្រុមទាំងពីរជាក្រុមដែលខ្លាំងមួយកំពុងតែប្រកួតប្រជែងដណ្ដើមយកចំណាត់ថ្នាក់នៅក្នុងតារាង top 4 ខណៈដែល ភ្នំពេញក្រោនមិនទាន់រកឃើញក្រុមណា ដែលអាចបំបាក់ខ្លួននៅក្នុងដីបានឡើយ។

ក្នុងជំនួបនៃការប្រកួតនេះគេជឿជាក់ថា បឹងកេតអាចនឹងធ្វើបានល្អជាងរាល់ដង ដោយសារតែប៉ះដៃគូចាស់។ម្យ៉ាងវិញទៀត បើយោងតាមអ្នកស្រីពុទ្ធធីតាបានឲ្យដឹងថា« ជើងទី១ ចាញ់គេ២-១ ជើងទី២ ៥-៥ ស្មើ មិនដែលជើងទី៣មិនឈ្នះនោះទេ  ជឿជាក់​ថា ​អ្នក​អាច​ធ្វើ​វា​បាន​ក្រុម​សំណព្វ​របស់​ខ្ញុំ »។

សូមជម្រាបផងដែរថា ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្តាហ៍ទី១៩ ក្នុងជំនួបដ៏មហាកក្រើក នាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤នេះគឺជាការជួបគ្នារវាងភ្នំពេញក្រោន និងបឹងកេត នៅកីឡដ្ឋានស្មាត អ.អេស.អិន ។កម្មវិធីប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង ១៨:០០តទៅ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២