នាវាទេសចរណ៍ខ្នាតយក្សថ្មីមួយគ្រឿងទៀត ដឹកភ្ញៀវទេសចរ និងនាវិកជិត១០០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

មួយរយៈកន្លងមកនេះ មាននាវាទេសចរណ៍អន្តរជាតិខ្នាតយក្សជាច្រើនបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាបន្តបន្ទាប់ ដើម្បីចូលទស្សនាប្រទេសកម្ពុជា។

នៅព្រឹកព្រលឹមថ្ងៃទី ២៩ ខែមករា ​ឆ្នាំ២០២៤នេះ នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងទៀតឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥២៤នាក់ ស្រី២៦៥នាក់, មាន២៨សញ្ជាតិ មកទស្សនាប្រទេសកម្ពុជាមួយថ្ងៃ ក្នុងនោះភ្ញៀវទេសចរច្រើនជាងគេមកពីប្រទេសអាមេរិកចំនួន២១០នាក់។

នាវាទេសចរណ៍ខា្នតយក្សនេះមាននាវិកបម្រើការចំនួន៤២៦ នាក់ ស្រី១០៤នាក់ ដោយការធ្វើដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តដំណើរទៅប្រទេសថៃ  នាវេលាម៉ោង ២០.០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២