មិនធម្មតា! អាយ អេស អាយ ដង្កោសែនជ័យ លុតខ្លាចាស់អង្គរថៃហ្គឺឱ្យងើបមុខលែងរួចក្នុងលទ្ធផល 7-1 កាលពីយប់ម៉ិញ

ភ្នំពេញ៖ មិនធម្មតាក្រុមកំពុងឡើងជើងស៊េរីថ្មី isi ដង្កោសែនជ័យកំពុងវាយលុកពិភពបាល់ទាត់លីគកំពូលហើយ ក្រោយពីយកឈ្នះស៊េរីចាស់អង្គរថាយហ្គឺរលទ្ធផល ៧ ទល់នឹង ១ នៅទឹកដីរបស់ខ្លួន។

ក្រុមបាល់ទាត់ចំណូលថ្មីមួយនេះកំពុងតែមានសន្ទុះគាំទ្រ និងប្រជាប្រិយភាពកាន់តែខ្លាំង នៅក្នុងសប្តាហ៍ទី១៩ ជុំទី ៣ នៃការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀលីគ ២០២៣/២៤  ក្រោយក្រុមបានលុតជើងចាស់អង្គរថៃហ្គ័រដែលមកពីសៀមរាបក្នុងលទ្ធផល ៧ ទល់នឹង ១ នារាត្រីថ្ងៃអាទិត្យទី ២៨ ខែមករា ឆ្នាំ ២០២៤ ក្រោមចំនួនអ្នកចូលទស្សនានៅកីឡដ្ឋានផ្ទាល់រហូតដល់ ១០០១នាក់។

នៅក្នុងវគ្គទីមួយនៃការប្រកួតជំនួបដ៏ជក់ចិត្តមួយនេះ ក្រុមអាយ អេស អាយ បាននាំមុខក្រុមបាល់ទាត់អង្គរថៃហ្គឺរ លទ្ធផល២ ទល់នឹង ១ គ្រាប់បាល់ទីមួយរបស់អាយ អេស អាយ រកបានដោយកីឡាករលេខ ២៤ ឈុំ សុខហៃ នៅនាទី 15 ក្រោយមកទៀតគ្រាប់បាល់ទីពីររកបានដោយកីឡាករលេខ ៧០ NDONGO LOUIS WILLY នៅនាទីទី១៧ ក្រុមបាល់ទាត់អង្ករ tiger ក៏រកបានមួយគ្រាប់តាមពីក្រោយវិញ នៅនាទី៤៥ បូក ៣ ដោយកីឡាករលេខ ២៣ ចិន ណារក្ស ។

ចូលមកដល់វគ្គទី២ ការប្រកួតកាន់តែតានតឹងដោយក្រុមបាល់ទាត់វ័យក្មេង អាយ អេសអាយ ដង្កោសែនជ័យ នៅតែបន្តមានប្រៀបទៅលើក្រុមបាល់ទាត់អង្គថៃហ្គឺរដដែល ដោយកីឡាករលេខ ៦ ORNAI LIU DE OLIVIARA JOHN FRITH  របស់អាយ អេស អាយ រកគ្រាប់បាល់បាន 3 គ្រាប់តែម្នាក់ឯងធ្វើឲ្យក្រុមបាល់ទាត់ អាយ អេស អាយ កាន់តែដាក់សម្ពាធទៅលើ អង្គរថៃហ្គឺ  ។ហើយគ្រប់បាល់ចុងក្រោយនៅនាទី 90 បូក 3 របស់ isi រកបានដោយកីឡាករលេខ 5 SAMURA UMARU ដោយការទាត់បាល់វិន័យ 11 ម៉ែត្រធ្វើឲ្យអាយ អេស អាយ បានយកឈ្នះក្រុមបាល់ទាត់អង្គរថៃហ្គ័រនៅទឹកដីរបស់ខ្លួន។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យគឺជាក្រុមបាល់ទាត់ ដែលមកក្រោយក៏ពិតមែន ប៉ុន្តែកំពុងតែឆក់យកប្រជាប្រិយភាពនៅក្នុងវិស័យបាល់ទាត់នៅប្រទេសកម្ពុជាជាខ្លាំង ។ដោយបច្ចុប្បន្ននេះ ក្រុមមួយនេះកំពុងតែឈរនៅចំណាត់ថ្នាក់លេខ4 នៃតារាងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀលីគ ឆ្នាំ 2023- 2024 ដោយគិតត្រឹមសប្តាហ៍ទី19 អាយ អេស អាយ  ប្រកួតបានចំនួន 19 ប្រកួត ឈ្នះ 8 ប្រកួតស្មើបី ចាញ់ប្រាំបី ហើយមានពិន្ទុ 27 តាមពីក្រោយក្រុមបាល់ទាត់ជើងខ្លាំងវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ 3, ភ្នំពេញក្រោនឈរនៅចំណាត់ថ្នាក់លេខ 2 រីឯព្រះខ័នរាជស្វាយរៀងកំពុងតែឈរកំពូលតារាងចំណាត់ប្រកួតលិគកំពូលកម្ពុជា ៕

     

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២