កងកម្លាំងប្រដាប់អាវុធទួរគីជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីកងទ័ពដ៏មានឥទ្ធិពលបំផុតនៅមជ្ឈឹមបូព៌ា

ប្រទេសចំនួន៣ នៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងត្រូវបាន Global Fire Power ចាត់ចំណាត់ថ្នាក់ថា ជាប្រទេសដែលមានកម្លាំងយោធាខ្លាំងបំផុត ក្នុងនោះមានរួមមាន៖ ប្រទេសTürkiye, អេហ្ស៊ីប និងប្រទេសអ៊ីរ៉ង់។នេះបើយោងតាមចំណាត់ថ្នាក់កម្លាំងយោធាឆ្នាំ 2023 របស់ Global Fire Power ដែលបានប្រកាសនៅសប្តាហ៍នេះ។


ប្រទេសTürkiye បានឡើងពីរកន្លែងនៅក្នុងចំណាត់ថ្នាក់ពិភពលោក ដោយមើលឃើញពីការកើនឡើងនៃចំនួនពលរដ្ឋដែលអាចរកបានសម្រាប់ការបម្រើយោធា និងបុគ្គលិកយោធាសរុបចំនួន 755,000នាក់ ។

ក្រោមការដឹកនាំរបស់ប្រធានាធិបតី Abd el-Fattah al-Sisi ប្រទេសអេហ្ស៊ីបបានបន្តការចំណាយលើវិស័យយោធា ជាមួយនឹងតួរអង្គដែលបានកាន់កាប់តួនាទីសំខាន់ៗនៅទូទាំងសេដ្ឋកិច្ច ដើម្បីធានាបាននូវមូលនិធិរបស់កងទ័ព។

យោងតាមសន្ទស្សន៍នេះ អ៊ីស្រាអែលបានស្ថិតនៅលំដាប់ទី 18 ទូទាំងពិភពលោក ដោយបានកាត់បន្ថយការចំណាយលើផ្នែកយោធា និងទាហាន និងស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទោះបីជានៅតែរក្សាការបម្រើយោធាយ៉ាងតឹងរ៉ឹងក៏ដោយ។

Global Fire Power ប្រើប្រាស់កត្តាជាង 60 ដើម្បីគណនាពី ‘សន្ទស្សន៍ថាមពល’ នៃប្រទេសណាមួយដែលបានផ្តល់ឱ្យ ដោយគិតគូរតាមមាត្រដ្ឋានធម្មតានៃសមត្ថភាពយោធា ក៏ដូចជាការរីកចំរើនផ្នែកបច្ចេកវិទ្យារបស់ប្រទេសតូចៗ។


នៅ​អាហ្រ្វិក​ខាង​ជើង អាល់ហ្សេរី​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លើ​គូ​ប្រជែង​ក្នុង​តំបន់​របស់​ខ្លួន ដោយ​ឈរ​នៅ​លំដាប់​ទី ២៦ ក្នុង​ពិភពលោក។

សង្រ្គាមជាច្រើនឆ្នាំបានធ្វើឱ្យបាត់បង់ធនធានយោធា សេដ្ឋកិច្ច និងការចំណាយយោធាដែលមានស្រាប់របស់អតីតមហាអំណាចក្នុងតំបន់ រួមទាំងលីប៊ី និងស៊ីរី។

ប្រទេសដែលមានកម្លាំងយោធាខ្សោយបំផុត នៅក្នុងតំបន់ MENA គឺប្រទេសលីបង់ ដែលស្ថិតនៅចន្លោះប្រទេសម៉ាលី និងម៉ូសំប៊ិក ក្នុងចំណាត់ថ្នាក់ទី 111 ជាមួយនឹងសេដ្ឋកិច្ចធ្លាក់ចុះ ដែលមានតម្លៃតិចតួចក្នុងការចំណាយលើផ្នែករឹង និងការបណ្តុះបណ្តាលយោធាថ្មី។


ចំណាត់ថ្នាក់ប្រទេសដែលមានកម្លាំងយោធាខ្លាំងនៅមជ្ឈឹមបូព៌ា ដែលបានចេញផ្សាយនៅក្នុងសន្ទស្សន៍មានដូចខាងក្រោម៖ ប្រទេសទួរគី ស្ថិតនៅចំណាត់ថ្នាក់លេខ១,ជាបន្តបន្ទាប់ទៅទៀតមាន៖ប្រទេសអេហ្ស៊ីប, អ៊ីរ៉ង់, អ៊ីស្រាអែល, អារ៉ាប៊ីសាអូឌីត, អាល់ហ្សេរី, អ៊ីរ៉ាក់, អារ៉ាប់រួម, ម៉ារ៉ុក, ស៊ីរី, កាតា, ទុយនីស៊ី, យេម៉ែន, ស៊ូដង់, អូម៉ង់,គុយវ៉ែត, បារ៉ែន, លីប៊ី, ហ្ស៊កដានី ហើយប្រទេសលីបង់ ស្ថិតនៅលំដាប់លេខរៀងចុងក្រោយគេ៕

       

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២