រដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«កម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»ជាការលើកទឹកចិត្តដល់អ្នកវិនិយោគចូលមកបោះទុនវិនិយោគនៅក្នុងខេត្តឆ្នេរសមុទ្រមួយនេះ

រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«កម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ឱ្យកាន់តែមានភាពល្អប្រសើរ និងអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត។ហើយការដាក់ចេញនូវកម្មវិធីពិសេសទាំងនោះ គឺក្នុងគោលបំណងដើម្បីជាការលើកទឹកចិត្តដល់អ្នកវិនិយោគទុន ដែលមកធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២៤នេះ។

នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ« កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា «អត្ថប្រយោជន៍ពិសេស» របស់រាជរដ្ឋាភិបាលដែលផ្ដល់នូវ« គម្រោងវិនិយោគ ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង » រួមមាន ៖

– ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា។

– ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃ សេវាចុះបញ្ជី ជាដើម ដល់សហគ្រាស ដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ។

– ការផ្ដល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី ពន្ធដារ។

– ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២