ដឹងតែសប្បាយភ្នែកទៀតហើយ! សោម វិឆ័យ មកលេងសង្វៀនម៉ាស់ហ្វៃសប្តាហ៍នេះ ផ្ដាំទៅអ្នកគាំទ្រថា កុំភ្លេចសម្លៀងភ្នែកចាំទស្សនា ដឹងតែកក្រើកហើយ បើគេមិនសន្លប់ ក៏សន្លប់ខ្លួនឯងដែរ

ភ្នំពេញ៖ សប្បាយភ្នែកទៀតហើយ អ្នកគាំទ្រសង្វៀនចាស់វស្សារបស់ស្ថានីយ៍ទូរទស្សន៍ថោនសប្ដាហ៍នេះ កីឡាករ សោម វិច្ឆ័យ បានផ្ដាំទៅអ្នកគាំទ្រ និងបងប្អូនអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរថា កុំភ្លេចសម្លៀងភ្នែកទុកទស្សនាព្រឹត្តិការណ៍ប្រកួតនៅចុងសប្តាហ៍នេះនឹងមិនធ្វើឱ្យបងប្អូនខកបំណងឡើយ។

នៅក្នុងសប្តាហ៍នេះ សង្វៀនចាស់វស្សារបស់ស្ថានីយទូរទស្សន៍ថោនដែលបានប្រសូត្រឡើងមុនគេ បាននាំយកសុទ្ធតែកំពូលកីឡាករជើងខ្លាំង អ្នកលេងកណ្ដាប់ដៃតាន់មកប្រកួតជាមួយនឹងកីឡាករអន្តរជាតិ ។

ការប្រកួតដែលទស្សនិកជនទន្ទឹងរង់ចាំទស្សនានោះគឺសោម វិច្ឆ័យ អ្នកលេងមុខស្វិតកណ្ដាប់ដៃតាន់ នឹងត្រូវជួបប្រកួតជាមួយកីឡាករថៃ សេនរីត វ៉ស៊ូងនឿន ។កីឡាករដែលជាគូប្រកួតរបស់សោម វិច្ឆ័យនេះគឺគេមានអាយុ 30 ឆ្នាំកម្ពស់ 1.70។ទម្ងន់ 63,5kg ជាជើងខ្លាំងធ្លាប់ប្រកួតលើសង្វៀនរាប់មិនអស់មកហើយ គេធ្លាប់ប្រកួតបានចំនួន 86 ដងក្នុងនោះឈ្នះរហូតដល់ 60ដង, ចាញ់ 25 ដង,ស្មើតែ១ដងប៉ុណ្ណោះ ហើយរូបគេធ្លាប់បានផ្តួលគូប្រកួតឲ្យសន្លប់ និងបោះបង់ការប្រកួតចំនួន 16 ដង។

រីឯសោម វិឆ្ឆ័យ វិញក៏មិនធម្មតាដែរ ទើបតែមានអាយុ 23 ឆ្នាំប៉ុណ្ណោះប៉ុន្តែធ្លាប់ប្រកួតបានចំនួន 95 ដង,ឈ្នះ 60 ដង, ចាញ់ 23 ដង,ស្មើ 12 ដង,ធ្លាប់បានផ្តួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន 15 ដង។

ជាមួយគ្នានោះ ក៏មានគូប្រកួតជក់ចិត្តជាច្រើនគូទៀត រួមមាន៖ ម៉ាលី និច ជួបប្រកួតជាមួយរិទ្ធី តុលា ,កីឡាករប្រាក់ ស៊ីនា ជួបសាកកណ្ដាប់ដៃជាមួយសៅយ៉ាន់ វិសាល ក្នុងការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរវាយ 5 ទឹក។

ហើយការប្រកួតច្បាប់ម៉ាស់ហ្វៃវិញកីឡាករថា សារុន ជួបប្រកួតជាមួយកីឡាករខាំ សូរិយា  , ហ៊ុន ឈុនហេង ប៉ះជាមួយជុន រឿងសារ៉ូត ។

 

ការប្រកួតលក្ខណៈអន្តរជាតិវាយបីទឹកកីឡាករពេជ្រ អាទិទេព ជួបប្រកួតជាមួយ កីឡាករមកពីប្រទេសអាហ្សៃបៃហ្សង់ អ៊ូចាការីម៉ូវ ។

កុំភ្លេចជួបគ្នានៅសង្វៀន Mas Fight Cambodia នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣រសៀលតទៅ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និង Town Sportsផងដែរ ។

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២