សហភាពអឺរ៉ុបសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន 54ពាន់លានដុល្លារ ដល់អ៊ុយក្រែនបន្ថែមទៀត

ប្រទេសចំនួន 27 នៃសហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ជំនួយប្រមាណជា54 ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន បើទោះបីជាមានការគំរាមកំហែងពីប្រទេសហុងគ្រីចំពោះការផ្លាស់ប្តូរនេះក៏ដោយ។ ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា យើងមានកិច្ចព្រមព្រៀងមួយ ត្រឹមតែមួយម៉ោងនៅក្នុងកិច្ចប្រជុំកំពូលពិសេសនៃមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល។


លោក Michel បាននិយាយថា ការផ្លាស់ប្តូរនេះ ធ្វើឱ្យជាប់គាំងក្នុងស្ថិរភាពយូរអង្វែង ការផ្តល់មូលនិធិ ដែលអាចព្យាករណ៍បានសម្រាប់អ៊ុយក្រែន និងបង្ហាញថា សហភាពអឺរ៉ុបកំពុងទទួលយកភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវក្នុងការគាំទ្រសម្រាប់អ៊ុយក្រែន។


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការយល់ព្រមរបស់ EU លើកញ្ចប់ជំនួយនឹងពង្រឹងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរយៈពេលវែង ខណៈដែលសង្រ្គាមជាមួយរុស្ស៊ីខិតជិតដល់ឆ្នាំទីបីមកហើយ។វាមានសារៈសំខាន់ខ្លាំងណាស់ ដែលការសម្រេចចិត្តត្រូវបានធ្វើឡើងដោយមេដឹកនាំទាំង 27 ដែលបង្ហាញពីការរួបរួមដ៏រឹងមាំរបស់សហភាពអឺរ៉ុបម្តងទៀត៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២