លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្តវាយលុកនៅតំបន់ Gaza រហូតទទួលបានជ័យជំនះទាំងស្រុង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា អ៊ីស្រាអែលនឹងបន្តប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីបរហូតដល់ទទួលបានជ័យជំនះទាំងស្រុង ។

លោក Netanyahu បាននិយាយនៅពេលគាត់ និងភរិយារបស់គាត់បានជួបជាមួយតំណាងគ្រួសារមកពីវេទិកា Heroism Forum ថា “យើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះ ហើយយើងនឹងមិនឈប់ទេ។

សេចក្តីថ្លែងការណ៍នេះគឺជាអត្ថាធិប្បាយផ្លូវការដំបូងរបស់អ៊ីស្រាអែលបន្ទាប់ពីកាតាបាននិយាយថា ក្រុមហាម៉ាស់បានឆ្លើយតបជាផ្លូវការ ជាវិជ្ជមាន ចំពោះសំណើរកិច្ចព្រមព្រៀងមួយ។ អ្នកសម្របសម្រួលអាមេរិក អេហ្ស៊ីប និងកាតា កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ស្តីពីបទឈប់បាញ់ និងការដោះលែងអ្នកទោសនៅតំបន់ហ្គាហ្សា និងអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែល។

គួររំលឹកផងដែរថា សង្រ្គាមបានចាប់ផ្តើមបន្ទាប់ពីការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស់ ដែលក្នុងនោះមនុស្សប្រហែល 1,200 នាក់ត្រូវបានសម្លាប់ ហើយប្រហែល 240 នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ ចំណាប់​ខ្មាំង​ប្រហែល​ពាក់​កណ្តាល​ត្រូវ​បាន​ដោះ​លែង​ នៅ​អំឡុង​ពេល​បទ​ឈប់​បាញ់​ពេញ​មួយ​ខែ​វិច្ឆិកា ជា​ថ្នូរ​នឹង​អ្នក​ទោស​ប៉ាឡេស្ទីន​ចំនួន ២៤០​នាក់។

ការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមកបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង 27,000 នាក់ ហើយប្រហែល 85% នៃប្រជាជននៅតំបន់ហ្គាហ្សាចំនួន 2,3 លាននាក់ត្រូវបានផ្លាស់ទីលំនៅ។នេះបើយោងតាមអង្គការសហប្រជាជាតិ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២