មនុស្សរាប់ពាន់នាក់បានភៀសខ្លួននៅភាគខាងកើត Congo ខណៈដែលក្រុមឧទ្ទាម M23 បើការវាយលុកនៅជិតទីក្រុង Goma

មនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីអំពើហឹង្សានៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងកងទ័ពកុងហ្គោ និងក្រុមប្រដាប់អាវុធ M23 ។ ក្រុមអ្នកប្រយុទ្ធត្រូវបានគេរាយការណ៍ថា បានឡោមព័ទ្ធទីក្រុងយុទ្ធសាស្ត្រ Sake កាលពីថ្ងៃពុធម្សិលម៉ិញនេះ ដែលជាជំហានដ៏សំខាន់មួយ មុនពេលទៅដល់ទីក្រុង Goma ដែលជារដ្ឋធានីនៃ North Kivu ។ ការចាប់យក Sake នឹងដោះស្រាយការប៉ះទង្គិចផ្នែកដឹកជញ្ជូនដល់ទាហានកុងហ្គោ។


កងទ័ពកុងហ្គោ និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបាននឹងកំពុងតស៊ូដើម្បីទប់ស្កាត់ការឈានទៅមុខរបស់ក្រុមប្រដាប់អាវុធ M23 ។ ហើយនៅពេលដែលការប្រយុទ្ធគ្នានៅតែបន្តនោះ ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានភៀសខ្លួន បានមកដល់ទីក្រុង Bulengo ចម្ងាយប្រហែល 10km នៅភាគខាងលិចទីក្រុង Goma។ លោក Alain Uaykani មកពី Al Jazeera បាននិយាយដោយរាយការណ៍ពី Bulengo កាលពីថ្ងៃពុធថា មនុស្សរាប់ពាន់នាក់កំពុងនៅលើផ្លូវឥឡូវនេះ។ ដោយពួកគេព្យាយាមរត់គេចពីអំពើហិង្សា និងទៅកាន់ Goma ។ លោក​បាន​ពន្យល់​ថា​៖ «​ពួកគេ​បាន​ប្រយុទ្ធ​គ្នាអស់​រយៈពេលមួយ​សប្តាហ៍​មកហើយ ប៉ុន្តែ​នៅ​ព្រឹក​នេះ​ម្តងទៀត ក្រុម​ឧទ្ទាម​បាន​ព្យាយាម​ដណ្តើម​កាន់កាប់​ទីក្រុង​សំខាន់ៗ​»​។

លោក Uaykani បានបន្ថែមថា វានៅតែមិនទាន់ច្បាស់ថាតើកងទ័ព ឬក្រុមឧទ្ទាមពេលនេះកំពុងគ្រប់គ្រងតំបន់នេះទេ។ស្ថានភាពនៅ Sake គឺអាក្រក់ខ្លាំងណាស់ ជាមួយនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងទាហាន និងក្រុមឧទ្ទាម M23 ។ ពួកគេ​បាន​វាយប្រហារ​ដោយ​កាំភ្លើង​ធុន​ធ្ងន់ ហើយ​គ្រាប់​បែក​បាន​ធ្លាក់​មក​លើ​ទីក្រុង នេះ​ជា​មូលហេតុ​ដែល​យើង​ចាកចេញ​ទៅ​ទីក្រុង Goma”។នេះបើតាមJustin Musau អ្នក​ផ្លាស់​ទីលំនៅ​មកពី Sake ប្រាប់ Al Jazeera។


រដ្ឋាភិបាល DRC នៅសប្តាហ៍នេះ បានសន្យាថា ខ្លួននឹងមិនអនុញ្ញាតឱ្យ Goma ដែលស្ថិតនៅជិតព្រំដែនជាមួយប្រទេស Rwanda ធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមឧទ្ទាម M23 នោះឡើយ។ កាលពីថ្ងៃពុធ M23 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះមិនមែនជាគោលដៅរបស់ខ្លួនទេ ហើយបានពណ៌នាអំពីសកម្មភាពរបស់ខ្លួនថាជា “សមយុទ្ធការពារ”។ DRC មហាអំណាចលោកខាងលិច និងក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមឧទ្ទាមដឹកនាំដោយ Tutsi ត្រូវបានគាំទ្រដោយប្រទេស Rwanda ។ ប្រទេស​រ៉វ៉ាន់ដា​បាន​បដិសេធ​រាល់​ការ​ជាប់​ពាក់ព័ន្ធ​ទាំងអស់ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​បាន​នាំ​ឲ្យ​មាន​វិបត្តិ​ការទូត​ក្នុង​តំបន់។

ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សប្រហែល 42,000 នាក់ត្រូវបានផ្លាស់ទីលំនៅពី Masisi ចាប់តាំងពីថ្ងៃទី 2 ខែកុម្ភៈនោះមក៕

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២