ទាយាទកែងឆេះជង្គង់ហោះម៉ឺន មេឃា ណាត់ដៃគូចាស់​កីឡាករថៃឃុមភេត ស.រាំងឆៃ ឡើងសង្វៀនដើម្បីជម្រះបញ្ជីគ្នាឱ្យដឹងស ខ្មៅម្តងទៀត នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ ជួបគ្នាលើកមុនមិនទាន់ដាច់ស្រេច សប្តាហ៍នេះអ្នកលេងកែងឆេះ ជង្គង់ហោះទាយាទរបស់លោកគ្រូអេភូថង ណាត់ជួបគ្នាជាមួយកីឡាករជើងខ្លាំងថៃជាថ្មីម្តងទៀតដើម្បីជម្រះបញ្ជីចាស់ នៅលើសង្វៀន Kun Khmer Madrid Grand Fight នៅថ្ងៃសៅរ៍ទី១០ ខែកុម្ភៈចុងសប្តាហ៍នេះ ។

អ្នកលេងជើងខ្លាំងគុនខ្មែរ ម៉ឺន មេឃា​ ធ្លាប់បានជួបប្រកួតជាមួយ ឃុមភទ ស.រាំងឆៃ កាលពីពេលកន្លងទៅក្នុងជំនួបការប្រកួតលក្ខណៈមួយទឹក 9 នាទី បញ្ចប់ការប្រកួតលទ្ធផលស្មើគ្នា ដែលធ្វើឱ្យអ្នកទាំងពីរមិនទាន់ស្រឡះក្នុងចិត្ត ក៏សម្រេចចិត្តណាត់ជួបគ្នាជាថ្មីម្តងទៀតនៅលើសង្វៀន Kun Khmer Madrid Grand Fight ប្រកួតគ្នាយកឈ្នះចាញ់ និងឱ្យដឹងស ខ្មៅ ទើបពួកគេអស់ចិត្ត។

 

ដូច្នេះនៅក្នុងសប្តាហ៍នេះ កីឡាករទាំងពីរនឹងប៉ះគ្នាជាថ្មីក្នុងជំនួបគូមិត្តភាពអន្តរជាតិ 3ទឹក ប្រកួតក្នុងប្រភេទទម្ងន់ 63,5 គីឡូក្រាម។

 

សូមជម្រាបផងដែរថា ដៃគូរបស់កីឡាករម៉ឺន មេឃា គឺកីឡាករឃុម ភេត ជាកីឡាករជើងខ្លាំងនៅលើសង្វៀនប្រដាល់នៅប្រទេសថៃ ធ្លាប់ឡើងសង្វៀនប្រកួតរាប់មិនអស់មកហើយ ដោយធ្លាប់ប្រកួតបានចំនួន 195 ដង ឈ្នះរហូតដល់ 170 ដងឯណោះ, ចាញ់ 23ដង ស្មើពីរដង និងធ្លាប់បានផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន 38 ដង។

 

ដូច្នេះរង់ចាំទស្សនា ការប្រកួតរបស់អ្នកទាំងពីរនៅចុងសប្តាហ៍នេះទាំងអស់គ្នា ដឹងតែល្អមើលហើយបងប្អូន ព្រោះអ្នកទាំងពីរសុទ្ធតែប្តេជ្ញា និងតាំងចិត្តរៀងៗខ្លួនថា នឹងផ្តួលគូប្រកួតឱ្យខាងតែបាន ដើម្បីកុំឱ្យមានមន្ទិលសង្ស័យទៀត។ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។កម្មវិធីនឹងចាប់ផ្តើមពីម៉ោង ១១ព្រឹកតទៅ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV ,Town Sports និង Mattrid Beer ផងដែរ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២