កាន់តែធ្ងន់ធ្ងរហើយមីយ៉ាន់ម៉ា ពេលនេះកងទ័ពអារ៉ាកាន (AA)បានប្រយុទ្ធដណ្តើមកាន់កាប់បន្ទាយ និងរឹបអូសសព្វាវុធ គ្រាប់រំសេវបានមួយចំនួនធំ នៅក្បែរព្រំដែនប្រទេសបង់ក្លាដេស

ក្រុមប្រដាប់អាវុធជនជាតិភាគតិចរ៉ាឃីន កងទ័ពអារ៉ាកាន (AA) បាននិយាយនាថ្ងៃព្រហស្បតិ៍ទី៨ ខែកុម្ភៈនេះថា សមាជិកនៃក្រុមបះបោររ៉ូហ៊ីងយ៉ាពីរក្រុម គឺកងទ័ពអារ៉ាកានរ៉ូហ៊ីងយ៉ា (ARA) និងអង្គការសាមគ្គីរ៉ូហ៊ីងយ៉ា (RSO) បានប្រយុទ្ធជាមួយទាហានរបបមីយ៉ាន់ម៉ា នៅជិតព្រំដែនបង់ក្លាដែសក្នុងក្រុង Maungdaw រដ្ឋរ៉ាក់ឃីន ដើម្បីការពារបន្ទាយ និងមូលដ្ឋានរបស់ពួកគេ តែទីបំផុតត្រូវបានទាហាន AA រឹបអូសបានទាំងស្រុង។

កងទ័ព AA បានគ្រប់គ្រង និងដណ្តើមយកប៉ុស្តិ៍ឆ្មាំព្រំដែនយុទ្ធសាស្ត្រទាំងពីរនៃ Taung Pyo (ឆ្វេង) និង Taung Pyo (ស្តាំ) ក៏ដូចជាមូលដ្ឋាន ARA នៅក្បែរនោះ នៅអំឡុងពេលបីថ្ងៃនៃការវាយប្រហារចាប់ពីថ្ងៃទី 4 ដល់ថ្ងៃទី 6 ខែកុម្ភៈនេះ ដោយបង្ខំឱ្យកងកម្លាំងរបបយោធាមីយ៉ាន់ម៉ាជាង 300 នាក់រត់ភៀសខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែស។

នៅអំឡុងពេលនៃការវាយឆ្មក់នោះ ទាហាន AA បានចាប់ខ្លួនកងកម្លាំងរបបយោធាបានមួយចំនួន និងរឹបអូសបាននូវអាវុធយោធា គ្រាប់រំសេវ និងគ្រឿងញៀនមួយចំនួនធំពីឆ្មាំព្រំដែន និងមូលដ្ឋានក្រុមបះបោររ៉ូហ៊ីងយ៉ា៕

   

ប្រភព៖ The Irrawaddy 

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២