ស្នងការនគរបាលរាជធានីភ្នំពេញចេញមកបញ្ជាក់ថា ករណីម៉ូលីកា មិនមែនជារឿងពិតទេ ជាការប្រឌិតរឿង( Fake Facebookaccount)

ភ្នំពេញ ៖ ថ្ងៃនេះខ្ញុំបាទសូមជំរាបជូន មហាជន មេត្តាជ្រាបថា ករណី( ម៉ូលីកា មិនមែនជាជនរងគ្រោះទេ) ខាងលើ ជាការប្រឌិតរឿង( Fake Facebookaccount) មិនមែនជារឿងពិតទេ។ នេះជាការបញ្ជាក់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តថា៖   ខ្ញុំសំណូមពរដល់អ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូចថា បើរឿងមិនច្បាស់កុំអាលយកទៅវាយប្រហារ គ្រាន់តែឮ គ្រាន់តែឃើញ ត្រូវតាមដានសិនព្រោះវាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស់ បុគ្គល និងស្ថាប័ណ្ឌទាំងមូល។

លោកថា៖ ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការហើយ។

សូមអរគុណច្រើន ដែលមហាជនចូលរួមគាំទ្រ ជឿជាក់មកលើសមត្ថកិច្ចយើង! ពីខ្ញុំ រាជសឹង្ហ ៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២