ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍នៅព្រឹកថ្ងៃច័ន្ទនេះថា មនុស្សជាង 100 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ភាគខាងត្បូង Gaza Strip ។ តំបន់នេះស្ថិតនៅជាប់ព្រំដែនហ្គាហ្សាជាមួយអេហ្ស៊ីប ជាកន្លែងដែលអ៊ីស្រាអែលបង្ខំឱ្យជនស៊ីវិលជម្លៀសខ្លួនទៅដោយគិតថា វាជាតំបន់សុវត្ថិភាព។


កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានអនុម័តផែនការសម្រាប់ការវាយលុកដោយថ្មើរជើងនៅរ៉ាហ្វា។ ជនជាតិប៉ាឡេស្ទីនបានស្វែងរកការជ្រកកោននៅ Rafah ខណៈអ៊ីស្រាអែលបានវាយលុកតំបន់ដែលនៅសល់ចាប់តាំងពីថ្ងៃទី ៧ ខែតុលានោះមក។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាបន្តបន្ទាប់បានសម្លាប់មនុស្សជាង 28,000 នាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើន និងការខ្វះខាតសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនផងដែរ៕



ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា