កងទ័ពជនជាតិភាគតិច Arakan បានអះអាងថា ពួកគេរឹបអូសបានអាវុធរាប់រយ រាប់ពាន់ដើម និងគ្រប់គ្រងទីតាំងឈរជើងយោធារបបមីយ៉ាន់ម៉ាបានមួយចំនួន

កងទ័ពជនជាតិភាគតិចបាននិយាយថា អាវុធរាប់រយ រាប់ពាន់ដើម ក៏ដូចជាកាំភ្លើងត្បាល់ និងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានកងទ័ព Arakan រឹបអូសបានពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងរដ្ឋ Rakhine កាលពីសប្តាហ៍មុន។បន្ទាប់ពីពួកគេបានបើកការវាយលុកដ៏ខ្លាំងក្លា ទៅលើកងវរសេនាតូចថ្មើរជើងធុនស្រាលរបស់រដ្ឋាភិបាលយោធាចំនួនពីរនៅក្នុងក្រុង 377 និង 378 កាលពីថ្ងៃទី 5 និង 7 ខែកុម្ភៈនេះ។

កងទ័ពជនជាតិភាគតិច Arakan បានយកឈ្នះ និងរុញច្រានកងវរសេនាតូចថ្មើរជើងលេខ 540 របស់របបយោធា នៅថ្ងៃទី 30 ខែមករា។ ពេលនេះ កងទ័ព Arakan បានគ្រប់គ្រងទាំងស្រុងលើទីប្រជុំជន Mrauk-U។ ទីក្រុងMrauk-Uគឺជារាជធានីបុរាណនៃអាណាចក្រអារ៉ាកាន ហើយមានតម្លៃវប្បធម៌ និងអស្ចារ្យសម្រាប់ប្រជាជនអារ៉ាកាន៕

 

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២