នៅព្រឹកថ្ងៃអង្គារម្សិលម៉ិញនេះ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើការបែងចែកទឹកប្រាក់ចំនួន 95 ពាន់លានដុល្លារដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ជាមួយនឹងទឹកប្រាក់ចំនួន 60.06 ពាន់លានដុល្លារបម្រុងទុកសម្រាប់ទីក្រុង Kyiv ។ សេចក្តីព្រាងច្បាប់នេះទទួលបាន ៧០ សំឡេងពីសមាជិកព្រឹទ្ធសភា ខណៈ ២៩ សំឡេងជំទាស់។នេះបើតាម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានថ្លែងអំណរគុណដល់ព្រឹទ្ធសភាអាមេរិក ដែលបានបោះឆ្នោតផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន។


បន្ទាប់ពីការអនុម័តរបស់ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់នេះនឹងត្រូវដាក់ជូនសភាសហរដ្ឋអាមេរិក ដែលត្រូវតែគាំទ្រ ឬបដិសេធ។ ដោយឡែកពីគ្នា ដោយធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា ទឹកប្រាក់ចំនួន 50 ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់សម្រាប់ការទិញសព្វាវុធ និងបរិក្ខារយោធា ដោយនៅសល់ត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ថវិកា។


នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក Zelensky បានជូនដំណឹងអំពីការវិវត្តន៍ថ្មីៗនៅជួរមុខ ដែលការប្រយុទ្ធគ្នាខ្លាំងបំផុតកំពុងកើតឡើងសម្រាប់ទីក្រុង Avdiivka ដែលជាទីក្រុងដ៏សំខាន់មួយទាក់ទងនឹងការដឹកជញ្ជូន។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា លោក Oleksandr Syrskyi អគ្គមេបញ្ជាការថ្មីដែលត្រូវបានតែងតាំងកាលពីសប្តាហ៍មុនគឺ នៅជាមួយរដ្ឋមន្ត្រីការពារជាតិ Rustem Umerov ។


លោកបាននិយាយថា នៅជួរមុខ ជាពិសេសគឺ Avdiivka, Kupyansk និង Lyman ។ ការយកចិត្តទុកដាក់ជាអតិបរមា ការគាំទ្រអតិបរមា។ អគ្គមេបញ្ជាការ Syrskyi និងរដ្ឋមន្ត្រីការពារជាតិ Umerov បច្ចុប្បន្នគឺនៅលើខ្សែត្រៀមជួរមុខពេញមួយថ្ងៃ” ។ Zelensky បានអះអាងថា បញ្ហាដែលមានស្រាប់កំពុងត្រូវបានដោះស្រាយ ហើយអង្គភាពដែលបានពង្រឹងជាមួយនឹងទាហានថ្មី យន្តហោះគ្មានមនុស្សបើក និងឧបករណ៍អេឡិចត្រូនិកសម្រាប់សង្គ្រាមអេឡិចត្រូនិចកំពុងធ្វើដំណើរទៅកាន់កងទ័ពជួរមុខហើយ៕



ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា