សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន – អូស្ត្រាលី នាដើមខែមីនាខាងមុខនេះ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន – អូស្ត្រាលី នាដើមខែមីនា ឆ្នាំ២០២៤ នេះ។ ក្នុងដំណើរនៃការបំពេញទស្សនកិច្ចនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ផងដែរ ។

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលីនិងនូវែលហ្សេឡង់ ពិតជាសប្បាយរីករាយ និងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ការអញ្ជើញរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត មកកាន់ប្រទេសអូស្ត្រាលី។

 

កិច្ចប្រជុំកំពូលពិសេសអាស៊ាន – អូស្ត្រាលី នាដើមខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសនេះផងដែរ។ មិនតែប៉ុណ្ណោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្តាលី និងណូវ៉ែលហ្សឺឡង់។

 

ប្រជាពលរដ្ឋសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្តាលី និងណូវ៉ែលហ្សឺឡង់ បានត្រៀមខ្លួនរួចជាស្រេចប្រកបដោយក្តីរំភើបយ៉ាងក្រៃលែងដើម្បីទទួលបដិសណ្ឋាកិច្ចស្វាគមន៍ការអញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតស្ត្រីទីមួយកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២