កងទ័ពអារ៉ាកាន (AA) បាននិយាយថា ខ្លួនបានដណ្តើមយកប៉ុស្តិ៍យោធារបស់របបយោធាមួយកន្លែងទៀតនៅក្នុងភូមិ Pae Yoon Taung សង្កាត់ Maungdaw ក្នុងរដ្ឋរ៉ាក់ឃីន កាលពីថ្ងៃទី 19 ខែកុម្ភៈ ម្សិលម៉ិញនេះ។កងទ័ពអារ៉ាកាន(AA) បានបើកការវាយប្រហារលើទីស្នាក់ការយោធារបស់របបយោធាមីយ៉ាន់ម៉ានៅវេលាម៉ោងប្រហែល 7 ព្រឹក ហើយបានរឹបអូសបានរយៈពេល៩ម៉ោងក្រោយមក។ ក្នុងការប៉ះទង្គិចគ្នា យន្តហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានទម្លាក់គ្រាប់បែកទាំងក្នុង និងជុំវិញភូមិបីដង។


នៅក្នុងប្រតិបត្តិការនេះ កងទ័ពអារ៉ាកាន( AA )បានរឹបអូសអាវុធ និងគ្រាប់រំសេវបានជាច្រើន ហើយបានរកឃើញសាកសពទាហានរបស់រដ្ឋាភិបាលយោធាចំនួន១០នាក់ ដែលបានស្លាប់។កងទ័ពអារ៉ាកាន (AA) បាននិយាយថា ខ្លួននៅតែបន្តស្វែងរកទាហានរដ្ឋាភិបាល ដែលបានភៀសខ្លួនចូលទៅក្នុងព្រៃ និងតំបន់ក្បែរនោះ។


នៅទីក្រុងស៊ីតវ៉េ ពណ្ណាយុន រតនៈដូន រ៉ាមរី ក្យូព និងអាន របបយោធាបានបន្តការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំនៅតំបន់ជនស៊ីវិល ធ្វើឱ្យរបួស ,សម្លាប់អ្នកស្រុក និងគោក្របី និងដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើន៕




ប្រភព៖ The Irrawaddy
ប្រែសម្រួលដោយ៖ វាសនា