ស៊ុតមាន់ជិត១៥ម៉ឺនគ្រាប់ ដឹកមកពីប្រទេសវៀតណាមបម្រុងយកទៅលក់ចែកចាយនៅខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបបានទាន់ពេលវេលា

នៅវេលាម៉ោង២២ និង២០នាទី នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ ៤៥កៅអី ស្លាកលេខភ្នំពេញ3A-3447 ពណ៌ក្រហម ដឹកស៊ុតសត្វមាន់ចំនួន៤៩២ដុំស្មើនឹង១៤៧៦០០គ្រាប់ត្រូវបានបង្ក្រាប និងឃាត់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តខាងលើនេះបានដឹកស៊ុតសត្វមកពីប្រទេសវៀតណាម តាមច្រករបៀងស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតា   មនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២