នៅរសៀលព្រហស្បតិ៍ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2024នេះ សារព័ត៌មាន The Irrawaddy បានផ្សាយដោយដកស្រង់សម្តីរបស់កងទ័ពរំដោះជាតិប៉ា-អូ (PNLA)ថា ខ្លួនបានប៉ះទង្គិចជាមួយកងកម្លាំងរបបយោធាមីយ៉ាន់ម៉ា និងកងជីវពលប៉ា-អូ ដែលជាសម្ព័ន្ធមិត្តរបស់របបយោធា នៅក្នុងទីប្រជុំជន Hopong ភាគខាងត្បូងរដ្ឋ Shan កាលពីថ្ងៃពុធម្សិលម៉ិញនេះ។
នៅក្នុងការប៉ះទង្គិចគ្នានោះ បានកើតឡើងនៅពេលដែលកងកម្លាំងរបបយោធាបានបើកការវាយប្រហារប្រឆាំងនឹងកងទ័ពរំដោះជាតិប៉ា-អូ (PNLA)បានបណ្តាលឲ្យកងកម្លាំងរបបយោធាស្លាប់ចំនួន ៤ នាក់។ កងទ័ពរំដោះជាតិប៉ា-អូ (PNLA) បាននិយាយថា ខ្លួនបានរឹបអូសអាវុធ និងគ្រាប់រំសេវ ព្រមទាំងរថយន្តមួយគ្រឿងពីកងកម្លាំងរបបយោធាម៉ីយ៉ាន់ម៉ា៕


ប្រែសម្រួលដោយ៖ វាសនា