Nataliia Humeniuk អ្នកនាំពាក្យនៃបញ្ជាការប្រតិបត្តិការភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី 22 ខែកុម្ភៈនេះថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើទីលានហ្វឹកហាត់យោធារុស្ស៊ីមួយកន្លែងនៅផ្នែកមួយនៃតំបន់ Kherson Oblast ដោយបានសម្លាប់ទាហានរុស្ស៊ីប្រហែល 60 នាក់ ។


The Southern Operational Command បានចែករំលែកវីដេអូ របស់ពួកគេ ដែលបានរាយការណ៍ នៅលើ Telegram ។ ដំណឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពី BBC បានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើកន្លែងហ្វឹកហាត់យោធារបស់រុស្ស៊ីជាមួយនឹងកាំជ្រួច HIMARS នៅក្នុងតំបន់កាន់កាប់នៃសង្កាត់ Volnovakha ក្នុងទីក្រុង Donetsk Oblast ជាកន្លែងដែលកងទ័ពរុស្ស៊ីឈរជើង ដោយបានសម្លាប់ទាហានរាប់សិបនាក់។


ការប្រយុទ្ធនៅតែបន្តនៅលើច្រាំងខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ីនៃទន្លេ Dnipro ក្នុងតំបន់ Kherson ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនបានបង្កើតកន្លែងឈរជើង។ ថ្មីៗនេះ ប្រទេសរុស្ស៊ីបានអះអាងថា ខ្លួនបានរឹបអូសយកក្បាលស្ពានអ៊ុយក្រែននៅក្នុងភូមិ Krynky ដែលជាចំណុចសំខាន់មួយនៅក្នុងវិស័យនេះ ដែលក្រោយមកត្រូវបានបដិសេធដោយអ៊ុយក្រែន។ យោងតាមលោកស្រី Humeniuk នៅឯកន្លែងហ្វឹកហាត់គោលដៅ ក្រុមវាយប្រហាររបស់រុស្សី ប្រហែលជាកំពុងទទួលការហ្វឹកហ្វឺនសម្រាប់ការប្រយុទ្ធនៅក្នុងតំបន់ Krynky ប៉ុន្តែពួកគេបានជួបជាមួយនឹងការបាញ់តបតរបស់ពួកយើង។


លោកស្រីបានបន្ថែមថា៖ «ពួកគេមិនអាចទប់ទល់នឹងការវាយលុកនេះបានទេ។ Humeniuk មិនបានបញ្ជាក់ថាតើកន្លែងហ្វឹកហ្វឺននៅកន្លែងណាពិតប្រាកដ និងអាវុធណាដែលយោធាអ៊ុយក្រែនប្រើសម្រាប់ការវាយប្រហារនោះទេ។ ទីភ្នាក់ងារ Deep State បានរាយការណ៍ជាលើកដំបូងអំពីការវាយប្រហារមួយយប់កាលពីថ្ងៃទី 22 ខែកុម្ភៈនេះ ដោយនិយាយថា វាបានកើតឡើងនៅជិតភូមិ Podo-Kalynivka ប្រហែល 30 គីឡូម៉ែត្រភាគខាងត្បូងនៃ Krynky ។ Humeniuk បាននិយាយតាមទូរទស្សន៍ជាតិថា គិតត្រឹមដើមខែកុម្ភៈនេះ កងទ័ពរុស្ស៊ីជាង 70,000នាក់ត្រូវបានដាក់ឱ្យឈរជើងនៅច្រាំងខាងកើតនៃទន្លេ Dnipro ក្នុងសង្កាត់ Kherson និង Zaporizhzhia ៕
