កងទ័ពជនជាតិភាគតិច Arkan បានអះអាងថា ពួកគេបានសម្លាប់ទាហានរដ្ឋាភិបាលយោធាជាង 60 នាក់នៅក្នុងទីក្រុង Ramree និងរឹបអូសគ្រាប់រំសេវបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត

នៅរសៀលថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2024នេះ The Irrawaddy បានធ្វើការផ្សព្វផ្សាយដោយដកស្រង់សម្តីកងទ័ពជនជាតិភាគតិច Arkan ដែលបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានធ្វើវាយប្រហារ និងធ្វើឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរលើការពង្រឹងកងទ័ពរបស់របបយោធាមីយ៉ាន់ម៉ា ដែលត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Ramree នៃរដ្ឋ Rakhine កាលពីថ្ងៃសៅរ៍។

ជាងពាក់កណ្តាលនៃទាហានរដ្ឋាភិបាលយោធាចំនួន 120 នាក់ ដែលត្រូវបានបញ្ជូនមកជាជំនួយត្រូវបានសម្លាប់ដោយកងទ័ពរបស់ពួកគេ ហើយអាវុធ និងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានរឹបអូសផងដែរ។កងទ័ព Arakan បាននិយាយថា ខ្លួនបានប្រមូលសាកសព ហើយនឹងបន្តវាយប្រហារទៅលើកងទ័ពរបបយោធាដែលនៅសេសសល់។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​ និង​កងទ័ព​អារ៉ាកាន​បាន​ចាប់​ផ្តើម​នៅ​ទីក្រុង​ Ramree កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ។ ចាប់តាំងពីពេលនោះមក របបយោធាបានទម្លាក់គ្រាប់បែកម្តងហើយ ម្តងទៀតលើទីក្រុង និងភូមិក្បែរៗនោះ ដោយពួកគេបានជម្លៀសអ្នកស្រុកភាគច្រើនចេញពីកន្លែងមានជម្លោះនោះ៕

 

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២