ប៉ូលីសក្រិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន 6នាក់នៅក្នុងរដ្ឋធានី Athens ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងការបំផ្ទុះគ្រាប់បែកយ៉ាងតិចចំនួនបួនគ្រាប់ និងការផ្ញើលិខិតគំរាមកំហែងទៅកាន់តុលាការ។ ប៉ូលិសបានបន្ថែមថា អ្នកជាប់ពន្ធនាគារបួននាក់ក៏ត្រូវបានចោទប្រកាន់ក្នុងករណីដូចគ្នាដែរ។



មន្ត្រីប៉ូលីសបាននិយាយទៀតថា ជនជាប់ចោទត្រូវបានជាប់ពាក់ព័ន្ធយ៉ាងហោចណាស់ប្រាំករណី រួមទាំងការបំផ្ទុះគ្រាប់បែកចំនួន 4 រួមទាំងការបំផ្ទុះចំនួនបី នៅក្នុងទីក្រុង Athens និងបានផ្ញើលិខិតគំរាមកំហែងដែលមានគ្រឿងផ្ទុះទៅកាន់តុលាការនៃទីក្រុងកំពង់ផែ Thessaloniki ភាគខាងជើង។អាវុធ គ្រាប់កាំភ្លើង ថ្នាំញៀន ឡាន ទូរសព្ទដៃ និងកុំព្យូទ័រ ក្នុងចំណោមរបស់របរផ្សេងទៀត ត្រូវបានរឹបអូស បន្ទាប់ពីឆែកឆេរនៅក្នុងផ្ទះចំនួន ៩ ផ្សេងគ្នា និងបន្ទប់ពន្ធនាគារចំនួន ៣ ។ Conspiracy Revenge ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមភេរវករដោយអាជ្ញាធរក្រិកបានអះអាងពីការបំផ្ទុះគ្រាប់បែកនៅទីក្រុង Athens ដែលបានកើតឡើងកាលពីឆ្នាំមុន និងឆ្នាំនេះ និងលិខិតគំរាមទៅកាន់តុលាការកាលពីដើមខែនេះ៕




ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា