អ៊ុយក្រែន​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​លើស្ពាន​ Samara របស់​រុស្ស៊ី

អ៊ុយក្រែន​បាន​បង្ហើប​ថា ខ្លួន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​លើ​ស្ពាន​ផ្លូវ​រថភ្លើង​ក្នុង​តំបន់ Samara របស់​រុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍យោធារបស់ទីក្រុង Kyiv បានអួតកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះថា ការផ្ទុះនៅលើស្ពាននោះបានធ្វើឱ្យចរាចរណ៍នៅក្នុងតំបន់នោះត្រូវជាប់គាំង។


ស្ពាន​រថភ្លើង​កាត់​ទន្លេ Chapaevka ក្នុង​តំបន់ Samara របស់​រុស្ស៊ី​ត្រូវ​បាន​បំផ្ទុះ នៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2024 នៅម៉ោងប្រហែល 6:00 ព្រឹក ។ស្ពាននេះត្រូវបានខូចខាតដោយសារការបំផ្ទុះរចនាសម្ព័ន្ធគាំទ្ររបស់វា ។នេះបើតាមទីភ្នាក់ងារស៊ើបការណ៍ការពារជាតិអ៊ុយក្រែនបាននិយាយនៅលើបណ្តាញសង្គម Telegram ។ទីភ្នាក់ងារស៊ើបការណ៍យោធាបានបន្ថែមថា រុស្ស៊ីកំពុងប្រើប្រាស់ផ្លូវរថភ្លើងដើម្បីដឹកជញ្ជូនគ្រាប់រំសេវពីរោងចក្រមួយនៅក្នុងទីក្រុង Chapayevsk ចម្ងាយប្រហែល 1,000 គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន។

ឧបទ្ទវហេតុនេះគឺជាការផ្ទុះចុងក្រោយបង្អស់ដែលសំដៅទៅលើបណ្តាញផ្លូវដែករបស់រុស្ស៊ី ដែលទីក្រុង Kyiv និយាយថា ទីក្រុងមូស្គូប្រើប្រាស់ដើម្បីផ្លាស់ទីកងទ័ព និងឧបករណ៍ដែលត្រូវបានប្រើសម្រាប់ការលុកលុយអ៊ុយក្រែន។

Chapayevsk គឺជាផ្ទះរបស់ JSC Polimer ដែលជាក្រុមហ៊ុនផលិតអាវុធដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកកាលពីខែធ្នូ។

ប្រតិបត្តិករផ្លូវដែករបស់ប្រទេសរុស្ស៊ីបានប្រកាសមុននេះថា នេះជាការបង្កហេតុមួយធ្វើឡើងដោយអ៊ុយក្រែន ប៉ុន្តែបាននិយាយថា មិនមាននរណាម្នាក់រងរបួសនោះទេ៕

    

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២