សូមបងប្អូនប្រុងប្រយ័ត្ន! ព័ត៌មានក្លែងក្លាយបោកប្រាស់!

ភ្នំពេញ សូមប្រុងប្រយ័ត្ន!!!  ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅកាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវព័ត៌មានគណនីធនាគាររបស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។ នេះជាការបញ្ជាក់ពីខាង អង្ភភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ។

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ  បានរម្លឹកថា ៖ បើមានការមន្ទិលសង្ស័យសូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានធនាគាររបស់ខ្លួនដើម្បីបញ្ជាក់អោយបានច្បាស់លាស់មុននិងចុចទៅលើតំណភ្ជាប់ (Link)។

 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនដែលបានប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗ៕

 

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២