កក្រើកពិភពគុនទៀតហើយ! ម្តងនេះ មឿន សុខហ៊ុច ណាត់កីឡាករអេស្ប៉ាញ ម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័ន ឡើងប្តូរកណ្តាប់ដៃនៅលើសង្វៀនGANZBERG រាជសីហ៍ KUN KHMERឱ្យដឹងសខ្មៅម្តង

ភ្នំពេញ៖ អ្នកលេងកែងដ៏មុតស្រួច កណ្តាប់ដៃធ្ងន់គុនខ្មែរ មឿន សុខហ៊ុច មកលើកនេះរាងកាចបន្តិចហើយ ដោយបានណាត់ប្តូរកណ្តាប់ដៃជាមួយកីឡាករ ដឹហាមមើរ ហ្អាសៃ មកពីប្រទេសអេស្ប៉ាញ ដែលជាម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័ន ជាស៊ុបភើស្តាក្បាច់គុននៅប្រទេសអេស្ប៉ាញ ។

ជើងខ្លាំងទាំពីររូបនេះនឹងមកលេងទឹកភ្លៀង តទល់ប្តូរកែង ជង្គង កណ្តាប់ដៃ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV និង BEER GANZBERGផងដែរ ។

ក្នុងនោះ ក្រៅពីការប្រកួតគូដ៏ជក់ចិត្តនេះ ក៏មានការប្រកួតជាច្រើនទៀត តាមរយៈ GANZBERG ស្រលាញ់គុនខ្មែរ (KUN KHMER) GANZBERG ចូលរួមលើកស្ទួយគុនខ្មែរ ទាំងនៅក្នុងស្រុក និងក្រៅស្រុកឱ្យឡើងដល់កម្រិតពិភពលោក ដែលនាំឲ្យបងប្អូនអ្នកគាំទ្រគុនខ្មែរកាន់តែជក់ចិត្ត តាមដានពីមួយសប្តាហ៍ទៅមួយ សប្តាហ៍ ក្នុងកម្មវិធី GANZBERG រាជសីហ៍ KUN KHMER។

នៅក្នុងសប្តាហ៍នេះ នៅលើសង្វៀន GANZBERG រាជសីហ៍ KUN KHMERគឺមានគូពិសេសៗដូចខាងក្រោមនេះ៖

**គូមិត្តភាពជាតិ Kun Khmer

-ជាការជួបគ្នារវាងកីឡាករ ថេន ណាថាន់ ប៉ះគ្នាជាមួយ រក្សា  ចំរើន

,រក្សា ភក្ដី ជួបប្រកួតជាមួយ វុត្ថា គុនខ្មែរ,អ្នកលេងគុនខ្មែរ ណាំឆៀវ គុនខ្មែរ ជួបតតាំងជាមួយ ពេជ្រ កំលាំងបាយ។

 

**ចំណែកគូមិត្តភាពអន្តរជាតិ Kun Khmer

– កីឡាករខេវិន ឡឺហ្វើរ កីឡាករបារាំង ជួបប្រកួតជាមួយកីឡាករឡាវ កងឆាយឌែន KH GYM,មឿន សុខហ៊ុច ជួបប្រកួតជាមួយ ដឹហាមមើរ ហ្អាសៃ មកពីអេស្ប៉ាញ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២