គោរមៈ ចាន់រាជ្យថា ការប្រកួតរវាងសូត្រ វាសនា និង កីឡាករអ៊ីរ៉ង់ ហួសេន ណូរ៉ូសផូរ ល្ងាចនេះដឹងតែតានតឹងហើយ ព្រោះអ្នកទាំងពីរសុទ្ធតែខ្លាំង និងតាន់ដូចគ្នា

ភ្នំពេញ៖ កម្លោះសង្ហាគុននខ្មែរកីឡាករគោរមៈ ចាន់រាជ្យ បានដាក់ក្តីរំពឹងថា រូបគេមានការជឿជាក់ក្នុងការប្រកួតនាល្ងាចនេះ រវាងសូត្រ វាសនា និង កីឡាករអ៊ីរ៉ង់ ហួសេន ណូរ៉ូសផូរ អាចនឹងមានការតានតឹងខ្លាំង ដោយសារតែគេស្គាល់កីឡាករអ៊ីរ៉ង់រូបនេះច្បាស់។

តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារទូរទស្សន៍ថោន គោរមៈ ចាន់រាជ្យ បានឲ្យដឹងថា កីឡាករហូសែន ដែលមកពីប្រទេសអ៊ីរ៉ង់រូបនេះ មានសមត្ថភាពខ្លាំង ក្បាច់គុនមិនធម្មតា។ទោះបីជាជំនួបល្ងាចនេះជាជំនួបលើកដំបូងនៅក្នុងប្រទេសកម្ពុជាក៏ដោយ តែកីឡាកររូបនេះចេះទាំងក្បាច់គុនខ្មែរ និងក្បាច់គុនល្បុក្កតោ ហើយមុនប៉ះសូត្រ វាសនានេះ រូបគេបានហ្វឹកហាត់ដិតដល់ខ្លាំងណាស់។

ចាន់រាជ្យ បានបន្ថែមទៀតថា ហូសេនគឺជាកីឡាករមួយរូប ដែលពូកែខាងទាត់ និងម៉ាត់ ទោះបីជាយ៉ាងណាក៏ដោយ ក៏គេនៅតែជឿជាក់ថាការប្រកួតនេះនឹងតានតឹងខ្លាំង ដោយសារតែកីឡាករសូត្រ វាសនា ក៏ជាកីឡាករគុនខ្មែរមួយរូបដែលល្អ និងតាន់ផងដែរ។

ជួបគ្នានៅល្ងាចថ្ងៃទី8  ខែមីនា ឆ្នាំ 2024 ចាប់ពីម៉ោង 7:00 យប់នេះតទៅ នៅស្ថានីយទូរទស្សន៍ថោន ។ហើយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន Town FULL HDTV, នៅលើ facebook page TOWN FULL HDTV និង Boostrongផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២