ហេតុតែជីវភាពក្រលំបាក បុរសម្នាក់យកខ្សែភ្លើងរាយឆក់ត្រីធ្វើម្ហូបថ្ងៃសិទ្ធិនារី ៨ មីនានេះ តែភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ភ្នំពេញ៖​ បុរសម្នាក់បានយកខ្សែរភ្លើងរាយឆក់ត្រីនៅត្រពាំងក្រោយផ្ទះដើម្បីយកធ្វើម្ហូបតែបែរជាភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងទៅវិញ​ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៨ និង៣០នាទី​ ព្រឹក​ថ្ងៃទី៨ ខែមីនា​ ឆ្នាំ២០២៤​ នៅភូមិត្មាតពង​ សង្កាត់បឹងធំ​ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ស៊ិន​ រដ្ឋា​ អាយុ៣១ឆ្នាំ​ មុខបរនៅផ្ទះ​ ស្នាក់នៅភូមិត្មាតពង​ សង្កាត់បឹងធំ​ ខណ្ឌកំបូល។

ប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានរាយខ្សែរភ្លើងដើម្បីឆក់ត្រីនៅត្រពាំងទឹកនៅខាងក្រោយផ្ទះ​ ដោយម្តាយ និងកូនតូចម្នាក់ទៀតចាំដកខ្សែរភ្លើងនៅខាងលើ ហើយជនរងគ្រោះចុះទៅឆក់ត្រីក្នុងទឹក​ ។ បន្ទាប់មកដោយសារតែខ្សែរមានតំដរក៏ឆក់បណ្តាលឱ្យជនរងគ្រោះដួលត្រាំក្នុងទឹក បន្ទាប់មកម្តាយក៏ចាប់ដកខ្សែភ្លើង រួចចុះទៅស្រង់ និងស្រែកឱ្យអ្នកជិតខាងនាំគ្នាជួយស្រង់មកលើគោក​ ហើយបានទាក់ទងទៅក្រុមសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ ដើម្បីជួយសង្គ្រោះខណៈក្រុមគ្រូពេទ្យទៅដល់បានបញ្ជាក់ថា​ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង​រួចប្រគល់សពទៅឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២