ថោនថាលេងទឹកភ្លៀងខែប្រាំង ឥឡូវលេងពិតមែន! រដូវកាល TOWN KUN KHMER FESTIVALចាន់ រតនា ជាស្តេចនាគទី១ (តំណាងឱ្យទិសខាងត្បូង)ក្នុងចំណោមស្ដេចនាគទាំង៤នឹងមកអង្រួនសង្វៀនគុនខ្មែរដ៏ធំអស្ចារ្យ «WURKZ សេនាគុនខ្មែរយ័ន្ដ៨ទិស» ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ WURKZ ជួយគុនខ្មែរ ច្រើនជាងគេ និងដំបូងគេបង្អស់ នៅរដូវកាល TOWN KUN KHMER FESTIVALនេះ ចាន់ រតនា ជាស្តេចនាគទី១ (តំណាងឱ្យទិសខាងត្បូង) ក្នុងចំណោមស្ដេចនាគទាំង៤ ដែលនឹងមកអង្រួនសង្វៀនគុនខ្មែរដ៏ធំអស្ចារ្យ «WURKZ សេនាគុនខ្មែរយ័ន្ដ៨ទិស» ក្នុងពេលឆាប់ៗនេះ។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រគុនខ្មែរ សង្វៀនសេនាគុនខ្មែរយ័ន្ដ៨ទិសរបស់ស្ថានីយ៍ទូរទស្សន៍ថោន ចាន់ រតនា ជាស្តេចនាគទី១ (តំណាងឱ្យទិសខាងត្បូង) ក្នុងចំណោមស្ដេចនាគទាំង៤ ដែលនឹងឡើងមកអង្រួនសង្វៀនគុនខ្មែរដ៏ធំអស្ចារ្យ «WURKZ សេនាគុនខ្មែរយ័ន្ដ៨ទិស» ក្នុងពេលឆាប់ៗខាងមុខនេះ ។ដោយអំណាចនៃថាមពល និងកម្លាំងដ៏មហិមាររបស់ស្ដេចនាគទាំង៤ នឹងមកអង្រួនសង្វៀនគុនខ្មែរដ៏ធំអស្ចារ្យ «WURKZ សេនាគុនខ្មែរយ័ន្ដ៨ទិស»ឱ្យកក្រើក ហើយស្តេចនាគសមុទ្រទាំង ៣រូបផ្សេងទៀត ដែលតំណាងឱ្យទិសខាងលិច  ខាងកើត និងខាងជើង នាមហាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យនេះ ដែលមានតែមួយគត់លើកញ្ចក់ទូរទស្សន៍ Town Full HDTV។

គួរជម្រាបផងដែរថា នេះជាលើកទីមួយហើយ ដែលអ្នកលេងគុនចម្រុះលេខ១កម្ពុជាប្រចាំស្ថាប័ន ONE Championship កីឡាករ ចាន់ រតនា   ឈានជើងជាន់លើសង្វៀន៨ទិសរបស់ថោន ដើម្បីសាងស្នាដៃថ្មីមួយទៀតជាមួយគុនខ្មែរ ហើយគាត់បានចាប់ផ្តើមហ្វឹកហាត់ក្បាច់គុនខ្មែរតាំងពីតូចមកម្ល៉េះ ដោយសារឪពុករបស់គាត់ជាមេគុនខ្មែរ យុទ្ធគុនខម ជាសិល្បៈបុរាណដែលរួមបញ្ចូលក្បាច់គុនចំបាប់ និងបច្ចេកទេសអាវុធ។

រតនាបានចូលរួមក្នុងកម្មវិធី ONE Championship ក្នុងឆ្នាំ ២០១៤ រូបគេមានកំណត់ត្រាប្រកួតអាជីពចំនួន ១១លើក នៅលើសង្វៀន ONE ដោយឈ្នះ ៧ លើក និងចាញ់ ៤ លើក ដោយចាញ់ចុងក្រោយគឺចាញ់អ្នកប្រដាល់ក្បាច់គុនចម្រុះចិន Xie Wei ក្នុងទឹកទី៣។ កីឡាករកំពូលគុនចម្រុះកម្ពុជា ចាន់ រតនា សាងប្រវត្តិថ្មី ដែលអាចឈ្នះលើសង្វៀនលំដាប់អន្តរជាតិ ONE ចំនួន ៣លើកជាប់គ្នា បន្ទាប់ពីយកឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាករសញ្ជាតិគុយបា Gustavo Balart នាថ្ងៃទី ១៦ សីហា កាលពីឆ្នាំ២០១៩ នៅសង្វៀន ONE: DREAMS OF GOLD ក្នុងក្រុងបាងកក ប្រទេសថៃ។

ដូច្នេះមហាជនពិតជាចង់ឃើញវត្តមានរូបគេបង្ហាញខ្លួននៅលើសង្វៀន៨ទិសនេះខ្លាំងណាស់ ដោយសារកិត្តិនាមកីឡាកររូបនេះមានភាពល្បីរន្ទឺខ្លាំង។ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នាថា អ្នកណាជាជើងខ្លាំងនឹងត្រូវតតាំងជាមួយអ្នកលេងក្បាច់គុនកម្ពុជាយើងខ្លះ កុំភ្លេចរង់ចាំទស្សនាកម្មវិធីវើកសេនាគុនខ្មែរយ័ន្ទ៨ទិស ដែលមានការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង៧យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ថោន Town Full HDTV, នៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZ ៕

     

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២