គ្រាន់តែឃើញវីដេអូស្ប៉តខ្លីរបស់ធៀន ធារ៉ា អ្នកគាំទ្រថា កាចឡើងព្រឺរោមប៉ុណ្ណឹងទៅហើយ ចុះទម្រាំបានទស្សនាការប្រកួតផ្ទាល់ទៀត មិនដឹងជាកាចយ៉ាងទេលោកអើយ

ភ្នំពេញ៖ ក្រោយពីទស្សនាវីដេអូស្ប៉តរយៈពេលខ្លី អ្នកគាំទ្រថាព្រឺសម្បុរបាស់រោមខ្ញាក ដោយពួកគាត់បានមើលឃើញថា ធឿន  ធារ៉ាឥឡូវហាក់បីដូចជាកាចមិនធម្មតា ខុសពីធឿន ធារ៉ាអ្នកលេងពូថៅដៃ ដែលពួកគាត់ធ្លាប់ស្គាល់ពីមុន។កាលពីមុន អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ារបស់យើងធ្លាប់បានវាយបង្ក្រាបរាជសីហ៍ក្បាច់គុនមកពី៨ប្រទេស លើកនេះជួប៣ប្រទេសម្តង សុទ្ធតែជាម្ចាស់ខ្សែក្រវ៉ាតជាច្រើនស្ថាប័ន មិនដឹងយ៉ាងណា យ៉ាងណីទេ ធៀន ធារ៉ាលើកនេះ។គ្រាន់តែចេញស្ប៉តមួយពញ្ញក់អារម្មណ៍អ្នកគាំទ្រមុនការប្រកួត នៅក្នុងព្រឹត្តិការណ៍ប្រកួតនៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ថោនមានការទាក់ទាញ និងចាប់អារម្មណ៍ប៉ុណ្ណឹងទៅហើយ ចាំមើលដល់ថ្ងៃប្រកួតមិនដឹងជាកក្រើកយ៉ាងណាទេ។

នៅក្នុងស្ប៉តវីដេអូខ្លីនេះ ធារ៉ា រៀបចំខ្លួនមិនធម្មតានោះទេ ដោយពាក់សក់វែង រត់គេចខ្លួនទៅសំងំក្នុងព្រៃ ធ្វើឱ្យគេតាមរក ហើយក៏វិលត្រឡប់មកវិញ ព្រមជាមួយឯកសណ្ឋានកីឡាករគុនខ្មែរ សាកសមជាមួយនឹងបច្ចុប្បន្នដែលធារ៉ា ខកខានឡើងសង្វៀនជាច្រើនខែ នឹងវិលត្រឡប់មកវិញឆាប់ៗដោយត្រូវប្រកួតលក្ខណៈម៉ារ៉ាតុងវិលជុំ ក្នុងប្រភេទទម្ងន់៧២គីឡូក្រាម  ជាមួយជើងខ្លាំងអន្តរជាតិ៣រូប និង៣ប្រទេសផ្សេងគ្នា គឺរាជសីហ៍ទី២ កីឡាករ ប៉ាវែល ហ្គ្រីសានណូវិច (PAVEL GRISHANOVICH) មកពីប្រទេសបេឡារុស មានអាយុ២៥ឆ្នាំ កំពស់១,៨៥ ធ្លាប់ប្រកួតបានចំនួន ១៩ដង ឈ្នះ១៥ដង, ចាញ់៤ ដងជាម្ចាស់ជើងឯកបេឡារុស្ស ២០១៦,២០១៧ K-1, ជើងឯករង Championship Belarus Muay Thai 2017,2018 IFMA, ជើងឯកពិភពលោក IFMA junior 2015។

រាជសីហ៍ទី៣ ហាសាន់ ស៊ីរូស ( HASSAN CYRUS) មកពីប្រទេសអ៊ឺរ៉ង់ មានអាយុ២៧ឆ្នាំ កំពស់១,៨៤ម ធ្លាប់ប្រកួត១៧ដង ឈ្នះ៩ដង, ចាញ់៦ដង, ស្មើ២ដង ធ្លាប់ផ្តួលគូប្រកួត២ដង ។

រាជសីហ៍ទី៤ គីម យុនជុន(KIM HYUNJUN) រហ័សនាមកាំភ្លើងខ្លី មកពីប្រទេសកូរ៉េ អាយុ២៤ឆ្នាំ កំពស់១,៨០ម ធ្លាប់ប្រកួត២៩ដង ឈ្នះ២៧ដង, ចាញ់២ដង  ជាជើងឯកKick Boxing ។ អ្នកលេងជើងខ្លាំងទាំង៤រូបមកពី៤ប្រទេសនេះនឹងត្រូវជួបតតាំងគ្នាលក្ខណៈម៉ារ៉ាតុង ជម្រុះយកអ្នកខ្លាំងប៉ះគ្នាដណ្តើមពានរង្វាន់ដ៏ធំ ពី GANZBERG។

បន្ថែមពីនេះ GANZBERG ចូលរួមលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក ក៏មានវត្តមានកំពូលកីឡាករជាច្រើនរូបទៀត ដែលនឹងមកអង្រួនសង្វៀននេះរួមមាន៖ កាប្រកួតអន្តរជាតិកណ្តុរជ្រែកដី ឡុង ពិសិដ្ខ ប៉ះកីឡាករជប៉ុន ម៉ាហ្សាហឺរ៉ូ ស៊ីងហ្គា ,  ទារយាទគុនខ្មែរ អ្នកលេងកែងឆេះ ជង្គង់ហោះ អេ អាំម៉ារីនភូថង ជួបតតាំងកីឡាករជប៉ុនខេនតា , គូសងសឹកដណ្តើមខ្សែក្រវ៉ាត់ ជើងខ្លាំងគុនខ្មែររិនដេវីត,និង មនុស្សស្ព័នធន់ អៀងឡៃ។

 

ជួបគ្នានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨យប់តទៅ ទីតាំងរៀបចំកម្មវិធីប្រកួតស្ថិតនៅដីឡូតិ៍ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, នៅលើហ្វេសប៊ុកផេក TOWN FULL HDTV និង BEER GANZBERGផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២