ផ្ទុះការចាប់អារម្មណ៍ខ្លាំង! ប្រវត្តិប្រកួតមិនធម្មតារបស់កីឡាករក្លឹបគុនខ្មែរដូនតា ប៊ុនតុង គុនខ្មែរវាយកីឡាករអន្តរជាតិ១២ដង មិនដែលស្គាល់ពាក្យថាចាញ់

ភ្នំពេញ៖ ពន្លកគុនខ្មែររបស់ក្លឹបគុនខ្មែរដូនតាមួយរូបគឺ ប៊ុនតុង គុនខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ក្រោយពីសង្កេតឃើញប្រវត្តិប្រកួតលើសង្វៀនរបស់គេមិនធម្មតា ដោយវាយកីឡាករអន្តរជាតិ១២ដង មិនដែលចាញ់ ឈ្នះសន្លប់ ១០ដង, ឈ្នះពិន្ទុ១ដង និងស្មើ១ដង ។ហើយក្នុងការប្រកួតកាលពីយប់ម៉ិញនេះ មានចំនួនអ្នកចូលទស្សនាផ្ទាល់ប្រហែល១៥១៦៨នាក់ នៅខេត្តពោធ៌សាត់ ប៊ុនតុងបានផ្តាច់កីឡាករស៊ីតកានផៃមកពីប្រទេសថៃ ឱ្យសន្លប់ដេកស្តូកស្តឹងលើសង្វៀនវើកសេនាគុនខ្មែរយ័ន្ត៨ទិសត្រឹមទឹកទី១ប៉ុណ្ណោះ ដោយការប្រើប្រាសកែងដ៏មុតស្រួចរបស់គេ ដោយបានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើនសម្បើម។

គួរជម្រាបថា ប៊ុនតុង គុនខ្មែរមានអាយុទើបតែ១៨ឆ្នាំប៉ុណ្ណោះ មានកំពស់១,៦៥ម បច្ចុប្បន្នប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម សព្វថ្ងៃរូបគេហ្វឹកហាត់នៅក្លឹបគុនខ្មែរដូនតាទីតាំងនៅរាជធានីភ្នំពេញ សង្កាត់គីឡូម៉ែត្រលេខ៦ ធ្លាប់ប្រកួតក្នុងអាជីពប្រដាល់បានចំនួន៤៩ដង ឈ្នះ៤០ដង,ចាញ់៦ដង ស្មើ៣ដង បច្ចុប្បន្នហាត់ជាមួយលោកគ្រូបឺត សំខាន់ និងលោកគ្រូលីភា ។

គួរជម្រាបផងដែរថា ជារឿយៗគេតែងតែឃើញកីឡាករវ័យក្មេងរូបនេះយកឈ្នះទៅលើគូប្រកួតនៅលើសង្វៀនប្រដាល់គុនខ្មែរ ដោយការប្រើប្រាស់ក្បាច់កែងយ៉ាងល្អឥតខ្ចោះហាក់បីដូចជាកីឡាករជើងចាស់អ៊ីចឹង។

 

ដោយឡែកមួយរយៈចុងក្រោយនេះ ប៊ុនតុងគុនខ្មែរកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីជំនួបនៃការប្រកួតអន្តរជាតិជាប់ៗគ្នាទទួលបានជ័យជំនះជានិច្ច ហើយជាពិសេសគឺការផ្ដួលដៃគូរឱ្យសន្លប់នៅលើសង្វៀនតែម្ដង៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២