ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទៅទស្សនាផ្ទាំងទស្សនីយភាពថ្ងៃរះនៅប្រាសាទអង្គរវត្តពេលព្រឹកព្រលឹម

ស្ទើរតែជារៀងរាល់ព្រឹក ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែក្រោកមកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំគយគនមើលទិដ្ឋភាពថ្ងៃរះនៅខាងមុខប្រាសាទអង្គរវត្ត។ ព្រោះថា ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញ និងអស្ចារ្យមួយសម្រាប់ភ្ញៀវទេសចរ ដោយមានអ្នកខ្លះឈរ និងអ្នកខ្លះអង្គុយ នៅជុំវិញស្រះទឹក ដើម្បីរង់ចាំមើលថ្ងៃរះដ៏ស្រស់ត្រកាល នាព្រឹកព្រលឹម និងផ្តិតយករូបភាពទាំងនោះទុកអនុស្សាវរីយ៍ទៀតផង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជា១,៥០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត។នេះបើតាមអាជ្ញាធរជាតិអប្សរា៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២