កងទ័ពរបបយោធាមីយ៉ាន់ម៉ាចំនួន ១៧៧នាក់ បានរត់ភៀសខ្លួនពីរដ្ឋរ៉ាឃីន ទៅកាន់ប្រទេសបង់ក្លាដែស

កងទ័ពរបបយោធាមីយ៉ាន់ម៉ាសរុបចំនួន ១៧៧ នាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរបបយោធា និងកងទ័ពជនជាតិភាគតិច Arakan ក្នុងរដ្ឋរ៉ាឃីនកាលពីថ្ងៃច័ន្ទ។យោងតាមឆ្មាំព្រំដែនបង់ក្លាដែស (BGB) និងមន្ត្រីរដ្ឋបាល Bandarban បានឱ្យដឹងថា ការជម្លៀសកងទ័ពដែលស្វែងរកទីជម្រកនៅក្នុងស្រុកព្រំដែនភ្នំ Bandarban ត្រូវបានដឹកនាំដោយក្រុមចំនួន 29 នាក់ ខ្លះស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល។


ស្នងការរងស្រុក Bandarban លោក Shah Mujahid Uddin បាននិយាយថា កងកម្លាំងសន្តិសុខរបស់យើងកំពុងរំសាយអាវុធពួកគេ។ មន្ត្រីជាន់ខ្ពស់បង់ក្លាដែសបានប្រាប់ Irrawaddy ថា Dhaka កំពុងសម្របសម្រួលជាមួយបេសកកម្មមីយ៉ាន់ម៉ានៅក្នុងប្រទេសបង់ក្លាដែសដើម្បីធ្វើមាតុភូមិនិវត្តន៍ពួកគេ។

កងទ័ព Arakan បានរឹបអូសយកទីតាំងរឹងមាំរបស់រដ្ឋាភិបាលយោធាជាង 170 និងទីប្រជុំជនចំនួនប្រាំបួននៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin ដែលនៅជិតខាងចាប់តាំងពីថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំមុននោះមក។

ការភៀសខ្លួនចុងក្រោយរបស់កងកម្លាំងយោធានៅក្នុងរដ្ឋរ៉ាឃីនកើតឡើងតិចជាងមួយខែ បន្ទាប់ពីទាហានរដ្ឋាភិបាលយោធាដែលចាញ់ និងជនស៊ីវិលចំនួន 330 នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសបង់ក្លាដែសដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ាកាលពីថ្ងៃទី 15 ខែកុម្ភៈ។

កងទ័ពរបបយោធាទាំងនោះ​បាន​ភៀសខ្លួន​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន​ចន្លោះ​ពី​ថ្ងៃ​ទី​៤​ ដល់​ទី​១០ ខែ​កុម្ភៈ ហើយ​ត្រូវ​បាន​​ជ្រក​នៅ​កន្លែង​បណ្ដោះ​អាសន្នក្នុងប្រទេសបង់ក្លាដេស៕

   

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២