តោះ! សប្តាហ៍ក្រោយទៅទស្សនាព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គវត្តទាំងអស់គ្នា

ពេលវេលាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែទន្ទឹងរង់ចាំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្តក្នុងខែមីនានេះ បានមកដល់ទៀតហើយគឺព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

ព្រឹត្តិការណ៍មហាអស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នា។

សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដងគឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅក្នុងខែមីនានេះ និងសមរាត្រីរដូវវស្សា (Autumnal Equinox)គឺកើតទ្បើងនៅក្នុងខែកញ្ញា។នេះបើយោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២