សារព័ត៌មាន Monywa True News ដែលជាប្រព័ន្ធផ្សព្វផ្សាយបដិវត្តន៍ ដែលឃ្លាំមើលអំពើឃោរឃៅរបស់របបយោធាបាននិយាយថា ជនស៊ីវិលបួននាក់បានស្លាប់ក្នុងភ្នក់ភ្លើង និង 40នាក់ទៀតត្រូវបានចាប់ខ្លួន នៅអំឡុងពេលការវាយឆ្មក់របស់របបយោធានៅលើភូមិ Thetkegyin នៅខាងក្រៅរដ្ឋធានី Monywa ក្នុងតំបន់ Sagaing កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។


កងកម្លាំងរបបយោធាដែលក្លែងខ្លួនជាជនស៊ីវិលបានមកដល់ភូមិអ្នកស្រុក ដោយរថយន្តស៊ីវិល ហើយបានចាប់ខ្លួនអ្នកភូមិចំនួន ៤០ នាក់ ខណៈកំពុងប្រឈមមុខដាក់គ្នាដោយអាវុធ។ កងកម្លាំងរបបយោធាបានដុតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង មុននឹងចាកចេញជាមួយអ្នកជាប់ឃុំជនស៊ីវិលជាច្រើនាក់។ ផ្ទះជិត៤០០ខ្នងនៅក្នុងភូមិនោះត្រូវបានឆាបឆេះភ្លើង៕










ប្រភព៖ The Irrawaddy
ប្រែសម្រួលដោយ៖ វាសនា