របបយោធាមីយ៉ាន់ម៉ាបានដុតបំផ្លាញផ្ទះអ្នកស្រុកជិត៤០០ខ្នង ហើយមនុស្ស៤នាក់បានស្លាប់ក្នុងភ្នក់ភ្លើង និង៤០នាក់ទៀតត្រូវបានចាប់ខ្លួន

សារព័ត៌មាន Monywa True News ដែលជាប្រព័ន្ធផ្សព្វផ្សាយបដិវត្តន៍ ដែលឃ្លាំមើលអំពើឃោរឃៅរបស់របបយោធាបាននិយាយថា ជនស៊ីវិលបួននាក់បានស្លាប់ក្នុងភ្នក់ភ្លើង និង 40នាក់ទៀតត្រូវបានចាប់ខ្លួន នៅអំឡុងពេលការវាយឆ្មក់របស់របបយោធានៅលើភូមិ Thetkegyin នៅខាងក្រៅរដ្ឋធានី Monywa ក្នុងតំបន់ Sagaing កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ។

កង​កម្លាំង​របបយោធា​ដែល​ក្លែង​ខ្លួន​ជា​ជន​ស៊ីវិល​បាន​មក​ដល់​ភូមិអ្នកស្រុក ​ដោយ​រថយន្ត​ស៊ីវិល ហើយ​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ចំនួន ៤០ នាក់ ខណៈ​កំពុង​ប្រឈមមុខដាក់គ្នាដោយអាវុធ។ កងកម្លាំងរបបយោធាបានដុតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង មុននឹងចាកចេញជាមួយអ្នកជាប់ឃុំជនស៊ីវិលជាច្រើនាក់។ ផ្ទះ​ជិត​៤០០​ខ្នង​នៅ​ក្នុង​ភូមិនោះ​ត្រូវបានឆាបឆេះ​ភ្លើង​៕

  

ប្រភព៖ The Irrawaddy

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២