រយៈពេលបីថ្ងៃនៃពិធីបុណ្យទន្លេលើកទី៨ ដែលបានប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាឆ្នាំនេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តជាង៥៥ម៉ឺននាក់

ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យទន្លេលើកទី៨ ដែលបានប្រព្រឹត្តិទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤នេះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តលេងប្រមាណជា៥៥៣.៧៩៤ នាក់ក្នុងនោះគឺភ្ញៀវទេសចរជាតិមានចំនួនប្រមាណជា៥២០.០០០ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួនប្រមាណជា ៣៣.៧៧០ នាក់។

បើស្ថិតិភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានដូចខាងក្រោមនេះ៖

នៅថ្ងៃទី១ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នៃពិធីបុណ្យទន្លេនេះគឺមានភ្ញៀវទេសចរជាតិ ប្រមាណជា ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានប្រមាណជា ៦៥.០០០នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។

នៅថ្ងៃទី២ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤គឺមានភ្ញៀវទេសចរជាតិ ប្រមាណជា ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណជា ១៥៨.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។

នៅថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិទៅទស្សនាកម្សាន្តប្រមាណជា ៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០នាក់ និងភ្ញៀវទេសចរបរទេស ប្រមាណជា ១១.២៤៣ នាក់៕

       

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២