កសិករ​អេស្ប៉ាញ​រាប់​ពាន់​នាក់​បានបើក​ត្រាក់ទ័រ​ចេញមកតវ៉ានៅតាមដងផ្លូវក្នុង​ទីក្រុង Madrid ដើម្បីធ្វើបាតុកម្មទាមទារឱ្យកសិផលរបស់ពួកគាត់មានតម្លៃល្អប្រសើរជាងមុន

កសិករអេស្ប៉ាញរាប់ពាន់នាក់បានធ្វើបាតុកម្មជាថ្មីម្តងទៀតជាមួយនឹងត្រាក់ទ័ររាប់រយគ្រឿងក្នុងរដ្ឋធានីម៉ាឌ្រីដកាលពីថ្ងៃអាទិត្យម្សិលម៉ិញដោយទាមទារឱ្យមានតម្លៃកាន់តែប្រសើរឡើងសម្រាប់ផលិតផលរបស់ពួកគេ និងបានបរិហារគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប។

នៅព្រឹកថ្ងៃអាទិត្យ កសិករមកពីសហគមន៍ផ្សេងៗគ្នាបានធ្វើដំណើរឆ្ពោះទៅទីក្រុងម៉ាឌ្រីត ដែលបង្កឱ្យមានបញ្ហាកកស្ទះចរាចរណ៍។សមាគមកសិករ Unión de Uniones បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កសិករក៏មានការព្រួយបារម្ភផងដែរជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រជាជននៅក្នុងទីក្រុង និងជនបទ។

Luis Cortés មកពី Unión de Uniones បានព្រមានតាមទូរទស្សន៍ថា កសិករនឹងបង្កើនការតវ៉ារបស់ពួកគេម្តងទៀត ប្រសិនបើរដ្ឋាភិបាលមិនផ្តល់ដំណោះស្រាយចំពោះបញ្ហាជាច្រើន ដែលកំពុងប្រឈមមុខនឹងវិស័យកសិកម្មរបស់ប្រទេស។កសិករអេស្ប៉ាញ ក៏ដូចជាកសិករជាច្រើននៅទូទាំងសហភាពអឺរ៉ុប បានធ្វើការតវ៉ាជុំវិញស្ថានភាពសេដ្ឋកិច្ចដ៏លំបាក និងបទប្បញ្ញត្តិដ៏តឹងរឹង ដែលកសិករនិយាយថា ធ្វើឱ្យពិបាកក្នុងការរក្សាបានជោគជ័យ។

ត្រាក់ទ័រ និងយានជំនិះផ្សេងទៀតបានបិទផ្លូវហាយវេ ផ្លូវថ្នល់ និងផ្លូវចូលទៅកាន់កំពង់ផែ និងទីផ្សារលក់ដុំជាច្រើនដងក្នុងប្រទេសអេស្ប៉ាញ ដែលជួនកាលត្រូវបានគេហៅថាជាសួនបន្លែ និងផ្លែឈើរបស់អឺរ៉ុប។

រដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញបានធ្វើសម្បទានមួយចំនួនរួចជាស្រេចក្នុងកិច្ចខិតខំប្រឹងប្រែងជួយដល់កសិករ ប៉ុន្តែក្រុមកសិករបានហៅវិធានការទាំងនោះថាមិនគ្រប់គ្រាន់។បន្ថែមពីលើតម្លៃកាន់តែប្រសើរ កសិករអេស្ប៉ាញក៏កំពុងអំពាវនាវឱ្យមានជំហររឹងមាំសម្រាប់កសិករក្នុងការដោះស្រាយជាមួយអ្នកលក់ដុំ ការគ្រប់គ្រងដ៏តឹងរ៉ឹងលើការនាំចូលពីប្រទេសមិនមែនសហភាពអឺរ៉ុប និងបទប្បញ្ញត្តិបរិស្ថាន និងការិយាធិបតេយ្យតិចឬប្រសើរជាងមុន៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២