កងទ័ពអាកាសទួរគីបានបំផ្លាញគោលដៅក្រុមភេរវករPKK ចំនួន ២៧កន្លែង នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

នៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ គោលដៅភេរវករចំនួន ២៧ ត្រូវបានបំផ្លាញដោយប្រតិបត្តិការផ្លូវអាកាសនៅតំបន់ Metina, Zap, Hakurk, Gara និង Kandil ។ក្រសួងការពារជាតិរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា កងកម្លាំងសន្តិសុខទួរគីបានបំផ្លាញគោលដៅ PKK ចំនួន 27កន្លែង រួមទាំងកន្លែងលាក់ខ្លួន រូងភ្នំ និងជម្រកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ក្រសួងការពារជាតិអ៊ីរ៉ាក់បាននិយាយនៅលើបណ្តាញសង្គម Xថា គោលដៅនៅក្នុងតំបន់ Metina, Zap, Gara, Kandil និង Hakurk ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសរបស់កងកម្លាំងទ័ពអាកាសប្រទេសទួរគី ។ក្រុមភេរវករ PKK តែងតែលាក់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដើម្បីរៀបចំការវាយប្រហារឆ្លងព្រំដែននៅ Türkiye។

នៅក្នុងយុទ្ធនាការភេរវកម្មជាង 35 ឆ្នាំរបស់ខ្លួនប្រឆាំងនឹងTürkiye PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយ Türkiye សហរដ្ឋអាមេរិក និង EU បានទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សជាង 40,000 នាក់ រួមទាំងស្ត្រី កុមារ និងទារកផងដែរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២