សប្តាហ៍នេះ បើមិនសប្បាយ និងប្លែកភ្នែកទេ មិនបាច់និយាយរកគ្នាទេបងប្អូន! រឿង សោភ័ណ្ឌ ណាត់ជួបកីឡាករជើងខ្លាំងមកពីអាហ្សៃបៃហ្សង់លេងក្បាច់គុនចម្រុះនៅលើសង្វៀនមូល Boostrong King of the Ringរបស់ថោនឱ្យប្លែកភ្នែកម្តង

ភ្នំពេញ៖ រឿង សោភ័ណ្ឌកាន់តែកាច មកលើកនេះមិនមែនមកប្រកួតបែបគុនខ្មែរ ឬក៏ការប្រកួតមួយទឹក ៩ នាទីនោះទេគឺមកប្រកួតគុនចម្រុះ (MMA Rules) ហើយណាត់សុទ្ធតែជើងខ្លាំងមកពីប្រទេស អាហ្សៃបៃហ្សង់ ។

Boostrong King of the Ring សង្វៀនប្រដាល់មូលមុនគេបង្អស់ ថ្មីប្លែក ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ Kun Khmer Festival របស់ស្ថានីយទទួលថោនសប្ដាហ៍នេះ កីឡាកររឿង សោភ័ណ្ឌ បានណាត់ជួបប្ដូរកណ្ដាប់ដៃជាមួយជើងខ្លាំង ដែលជាអ្នកលេងមុខតាន់កណ្ដាប់ដៃធ្ងន់ ដែលមានឈ្មោះថារូសស្លាន ណាំហីវ មកពីប្រទេសអាហ្សៃបៃហ្សង់ឲ្យកក្រើកសង្វៀនមូលនេះតែម្ដង។

កីឡាករបរទេសរូបនេះ ធ្លាប់ត្រកួតលើសង្វៀនលំដាប់អន្តរជាតិជាច្រើនស្ថាប័ន ប្រវត្តិប្រកួតមិនធម្មតា ធ្លាប់បានប្ដូរគូប្រកួតឲ្យបោះបង់ការប្រកួតនៅលើសង្វៀនញឹកញាប់ ហើយសប្តាហ៍នេះរូបគេនឹងត្រូវជួបជាមួយនឹងមេធីមរឿង សោភ័ណ្ឌ អ្នកលេងដៃភ្លើងជើងរន្ទះ ជើងចាស់គុនខ្មែរ តែក្នុងការប្រកួតប្លែកភ្នែកគូគុនខ្មែរហ្គង់ចេញម្រាម។

 

មិនតែប៉ុណ្ណោះសប្តាហ៍នេះ ក៏មានការប្រកួតគូរពិសេសជាច្រើនគូរទៀត គូប្រកួតគុនចម្រុះ (MMA Rules) សឹម ប៊ុនស្រន់ ជួបប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា   ណេវ ណេវ (NAW NAW),មាស ម៉ើ (MEAS MERL) ប៉ះជាមួយនឹងកីឡាករមកពីប្រទេសហ្វីលីពីន   ជូវ៉ានៀរ ប៉ាឃើស (JUVANNIE L BACUS)។

គូគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves) ឡុង សំណាង (LONG SOMMANG)ជួបប្រកួតជាមួយកីឡាករអ៊ឺរ៉ង់    សាហូ អ៊ីវ៉ូ (SHAHOO EVO), ឯម ឡេងលី (EM LENGLY)  ប៉ះជាមួយនឹងជើងខ្លាំងមកពីចិន លូ ជីអ៊ (LUO JIE),រឿង សោភ័ណ្ឌ (ROEUNG SOPHORN)ណាត់ប្ដូរកណ្ដាប់ដៃជាមួយ រូសស្លាន់ ណាំហីវ (RUSLAN NAGHIEV) មកពីអាហ្សៃបៃហ្សង់។

 

ការប្រកួតដ៏ជក់ចិត្តនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV, នៅលើហ្វេសប៊ុកផេក TOWN FULL HDTV និង BOOSTRONGផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២