ថោនលេងប្លែកទៀតហើយ ម្តងនេះដាក់ស្ដេចនាគសមុទ្រទាំង៤ទិសឱ្យឡើងក្រឡុកនៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត៨ទិសដើម្បីដណ្តើមខ្សែក្រវាត់ IPCC Kun Khmer លំដាប់ពិភពលោក នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ បើកកម្មវិធីជាផ្លូវការជំនួបរវាងស្តេចនាគទាំង៤ទិស ដែលនឹងត្រូវចូលរួមប្រកួតគឺសុទ្ធតែជាកីឡាករខ្លាំងៗលំដាប់ពិភពលោក ព្រឹត្តិការណ៍ដ៏កក្រើកនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ នៅលើសង្វៀនWurkz សេនាគុនខ្មែរយ័ន្តប្រាំបីទិស គ្រាន់តែទស្សនាវីដេអូផ្សព្វផ្សាយរយៈពេលខ្លីឡើងព្រឺសម្បុរប៉ុណ្ណឹងទៅហើយ ទម្រាំតែបានទស្សនាការប្រកួតទៀត មិនដឹងជាព្រឺសម្បុរ និងជក់ចិត្តយ៉ាងណានោះទេ ។

ជាមួយនឹងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ ក៏មានការប្រកួតលក្ខណៈគុនខ្មែរផងដែរ ដោយមានកីឡាករលំដាប់ជួរមុខផ្សេងៗទៀតជាច្រើនចូលរួមប្រកួត ហើយធានាថាកក្រើកសង្វៀននាចុងសប្តាហ៍នេះជាពុំខាន។ហើយតួអង្គសំខាន់ទីមួយស្តេចនាគសមុទ្រតំណាងឱ្យទិសខាងត្បូង នៅក្នុងមហាព្រឹត្តិការណ៍នេះគឺកីឡាករចាន់ រតនា អ្នកលេងគុនខ្មែរ ដែលកំពុងស្ថិតនៅក្នុងបេះដូងរបស់អ្នកគាំទ្រ។

 

កីឡាករមីយ៉ាន់ម៉ា AEM WE ជាស្តេចនាគសមុទ្រទី២ (តំណាងទិសខាងលិច) AEM WE ជាម្ចាស់មេដាយមាសស៊ីហ្គេម និងជាម្ចាស់ខ្សែក្រវ៉ាត់Lethwei ។

កីឡាករម៉ុងហ្គោលី បាទី អេដេន BATERDENE NAMJILMAA  ជាស្តេចនាគភ្នំទឹកកកទី៣ (តំណាងទិសខាងជើង)  Bate Erdene នឹងធ្វើដំណើរតាមក្រុមហ៊ុនកូរ៉េអ៊ែឡាញ ចេញពីព្រលានយន្តហោះ Ulaanbaatar Bate Erdene ជាកីឡាករលំដាប់ជួរមុខរបស់ប្រទេសម៉ុងហ្គោលី ហើយធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីធំៗលំដាប់ពិភពលោក និងពេលថ្មីៗនេះ ទើបទទួលបានខ្សែក្រវាត់ពិភពលោក I-1 នៅហុងកុង  ជាមួយនឹងឈឿនល្វៃដែរ។ រូបគេបានសន្យារួចហើយថានឹងធ្វើឱ្យបានល្អ ព្រមទាំងពាំនាំយកខ្សែក្រវាត់ IPCC Kun Khmer លំដាប់ពិភពលោកត្រឡប់ទៅប្រទេសម៉ុងហ្គោលីវិញផងដែរ។

 

កីឡាករចិន កឺ ជីងជុង KE JINGJUN  ជាស្តេចនាគសមុទ្រទី៤ (តំណាងទិសខាងកើត) ជើងឯក Kok Lap Cup ឆ្នាំ២០២១ ទម្ងន់៥៨គីឡូក្រាម,ឆ្នាំ ២០២១ ជើងឯកLiang Lu Battle ៥៨ គីឡូក្រាម,2022 Arena Hero Ganzhou ជើងឯក 60kg , Legend of the Hero 60kg 4 Man Champion  និងជើងឯក  Minnan Wang  60kg,2022 ឈ្នះ Eastern Warlong EWD57kg Title ,ជេីងឯក Wulinfeng Club League 57kg  2023 ជេីងឯក Canaan Lung 63kg  និង Wulin Wind Club League Championship 57kg ។

ពួកគេនឹងត្រូវចូលរួមប្រកួតលក្ខណៈ 4 Man Marathon ដើម្បីដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោកជាមួយ ចាន់រតនា ហើយអ្នកទាំង៤នឹងត្រូវចាប់ឆ្នោត ជ្រើសរើសដៃគូរប្រកួតនៅថ្ងៃទី៣០ ខែ៣ ឆ្នាំ២០២៤ នេះហើយ។

 

ភេសជ្ជៈ Wurkz ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់ តើនឹងមានអ្វីកើតឡើងសម្រាប់ស្តេចនាគសមុទ្រទាំង៤នេះ កុំភ្លេចរង់ចាំតាមដានមហាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យនេះទាំងអស់គ្នា នៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ដ៨ទិស (Kun Khmer Warriors) នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ ទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល កម្មវិធីចាប់ផ្តើមពីម៉ោង៧យប់តទៅ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២