ទីបំផុតសិស្សច្បងធំត្រឡប់មកវិញហើយ! នេះជាដំណឹងល្អមួយwelcome back Visakha

ភ្នំពេញ៖ គេហ៍ទំព័រផ្លូវការរបស់ក្លឹបវិសាខា បានប្រកាសជាផ្លូវការនាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ពីការត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រលប់មកប្រកួតក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគវិញ ដោយនៅចុងសប្ដាហ៍ខែមីនានេះ ពួកគេត្រូវជួបជាមួយនឹងក្រុមកងយោធពលខេមរភូមិន្ទ។

នេះអាចជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្រផ្ទាល់របស់ក្លឹបបាល់ទាត់ដ៏ល្បីឈ្មោះមួយនេះ ហើយក៏ជាដំណឹងរំភើបសម្រាប់អ្នកគាំទ្របាល់ទាត់ទាំងមូលដែលក្រុមបាល់ទាត់កំពុងតែមានការប្រកួតប្រជែងខ្លាំងមួយនេះបានវិលត្រឡប់ចូលមកក្នុងសមរភូមិវាលស្មៅវិញ។

សូមរំលឹកផងដែរថា ក្លឹបវិសាខា នៅថ្ងៃ ៨ មីនា បានប្រកាសដើរចេញពីលីគកំពូលកម្ពុជា CPL ក្រោយពីមានរឿងជម្រូងចម្រាស់ ដោយការកាត់ក្តីរបស់អាជ្ញាកណ្តាល តែពេលនេះពួកគេបានត្រឡប់មកវិញហើយ ហើយក៏ត្រៀមប្រកួតចុងសប្ដាហ៍នេះ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទដើម្បីដណ្តើមពានរង្វាន់ Cambodian Premier League 2023/24 សប្ដាហ៍ទី២៥។

វិសាខា ជាក្លឹបបាល់ទាត់មួយ ដែលមានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយបាល់ទាត់នៅក្នុងស្រុកដូចគ្នា ព្រោះបាល់ទាត់ត្រូវការក្លឹបដែលមានចក្ខុវិស័យវែងឆ្ងាយបែបនេះ ជាពិសេសក្លឹបដែលសម្បូរធនធាន និង ស្តង់ដារបែបនេះឲ្យច្រើននៅក្នុងបាល់ទាត់កម្ពុជាយើង ដើម្បីអភិវឌ្ឍន៍បាល់ទាត់កម្ពុជាទៅថ្ងៃមុខឲ្យកាន់តែរីកចំរើន ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២