បឹងកេតលេងសើចទៀតលែងបានហើយ ទោះជាអស់ឱកាសដណ្ដើមតំណែង Top 3 ប៉ុន្តែត្រូវធ្វើការធ្ងន់ដើម្បីបន្តការពារតំបន់Top 4

ភ្នំពេញ៖ ក្លឹបបាល់ទាត់ចាស់វស្សា បឹងកេត នៅតែមិនអាចប្រលែងដៃបាននៅក្នុងការប្រកួតជម្រើសជើងឯក Cambodia Premier league បើទោះបីជាខ្លួនអស់ឱកាសនៅក្នុងការលេងដណ្ដើម top 3 ក៏ពិតមែន ប៉ុន្តែនៅតែបន្តធ្វើការធ្ងន់ដើម្បីការពារតំបន់ Top 4 នៅក្នុងសប្តាហ៍ទី ២៥ នៃជុំទី ៣ នេះ ។

ក្រោយពីមានការសម្រាករយៈពេលមួយសប្តាហ៍កន្លងទៅ សម្រាប់ថ្ងៃ FIFA day ក្រុមទាំងអស់ត្រូវបន្តភារកិច្ចប្រកួតប្រជែងគ្នាដើម្បីយក ៣ពិន្ទុពីរដៃគូរៀងៗខ្លួន ហើយការប្រកួតធំនៅក្នុងសប្តាហ៍នេះគឺ បឹងកេត នៅតែធ្វើការធ្ងន់ស្វាគមន៍ក្រុមដែលមកពីខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៏ នៅថ្ងៃសៅរ៍ ទី ៣០ ខែមីនាឆ្នាំ ២០២៤ វេលាម៉ោង ៦ ល្ងាច នាពហុកីឡាដ្ឋានជាតិអូឡាំពិក។

ទោះជាយ៉ាងណាក៏ដោយ បឹងកេត កាន់តែមានសម្ពាធនៅក្នុងការការពារតំណែង Top 4 ដោយសារតែបច្ចុប្បន្ននេះក្រុមនាគខៀវកំពុងតែមានពិន្ទុស្មើគ្នាជាមួយនឹង ISI ដង្កោសែនជ័យ គឺ ៣៤ ពិន្ទុ ខណៈដែលណាហ្គាវើលមានឱកាសប្រជែងយក Top 4 ដោយសារតែក្រុមមួយនេះមានត្រឹមតែ ២៧ ពិន្ទុប៉ុណ្ណោះ ។

 

គួររំលឹកផងដែរថា ការប៉ះគ្នាពីរប្រកួតកន្លងមករវាងក្រុមបឹងកេត និងណាហ្គាវើលដ៏ ក្រុមនាគខៀវបឹងកេតបានយកឈ្នះ ណាហ្គាវើលដ៏ ១ដង និង ស្មើ០១ដង ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២