មានអំនួតណាស់! គ្រាន់តែដឹងថាខ្លួនត្រូវដៃគូចាស់សុំសងសឹកវាយដណ្តើមខ្សែក្រវ៉ាត់ភ្លាម ធឿន ធារ៉ា  ដាក់គោលដៅថានឹងវាយផ្តាច់មិនឱ្យមានមន្ទិលសង្ស័យ ដូចមុនទៀតឡើយ ចាំមើលៗធារ៉ាអាចធ្វើបានដូចអ្វីដែលគេបានអួតនេះដែរឬទេ?

ភ្នំពេញ៖ គ្រាន់តែដឹងថាខ្លួននឹងត្រូវលេងទឹកភ្លៀងជួបដៃគូចាស់ដែលគេចង់មកសងសឹក នៅលើសង្វៀនយ័ន្ត៨ទិសក្នុងមហាប្រតិការណ៍ Town Kun Khmer Festival ភ្លាម ធារ៉ា បានដាក់គោលដៅថាធ្វើឲ្យការប្រកួតនេះ ដាច់ស្រេចដោយមិនឱ្យមានមន្ទិលដូចការប្រកួតលើកមុនទៀតទេគឺវាយផ្តាច់តែម្តង។

រដូវកាល TOWN KUN KHMER FESTIVAL កីឡាករគុនខ្មែរ ធឿន ធារ៉ា (THOEUN TEARA) នឹងត្រូវប្រកួតជាមួយកីឡាករមកពីប្រទេសបែលឡារូស  NIKITA GERASISIMOVICH នៅលើសង្វៀន Wurkz សេនាគុនខ្មែរយ័ន្ត ៨ទិស ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល ។

អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានបង្ហាញពីអារម្មណ៍រំភើប និងត្រៀមស្វាគមន៍រួចរាល់ហើយ ជាមួយដៃគូចាស់របស់ខ្លួន ដែលអន្ទះសារចង់សងសឹក ។មិនដឹងថា កីឡាករបរទេសរូបនេះ មកសងសឹកបានសម្រេច ឬយ៉ាងណានោះទេ?សូមបងប្អូនរងតាមដានទស្សនាទាំងអស់គ្នា។

គួរជម្រាបផងដែរថា កាលពីពេលកន្លងទៅ ធារ៉ាធ្លាប់បានជួបជាមួយនឹងកីឡាករ នីគីតា រូបនេះម្ដងរួចមកហើយ ប៉ុន្តែការប្រកួតមិនដាច់ស្រឡះដោយសារតែលទ្ធផលគឺកីឡាករបរទេសរូបនេះមិនពេញចិត្ត ដែលគេត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ ដោយសារតែចូលកណ្ដាប់ដៃពេញៗរបស់ធឿន ធារ៉ា ធ្វើឱ្យរូបគេមិនអាចប្រកួតបន្តទៀបាន ហើយត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ ប៉ុន្តែក្រោយពីបញ្ឈប់គេថា គេមិនអស់ចិត្តទេ គេនៅអាចវាយបាន ធ្វើឲ្យការប្រកួតនេះមើលទៅហាក់បីដូចជានៅមានការមន្ទិល។ដូច្នេះនៅទីបំផុត អ្នកទាំងពីរក៏ត្រូវបានផ្គូរផ្គង់ឱ្យជួបគ្នាជាថ្មីម្ដងទៀត ក្នុងការប្រកួតនេះធារ៉ាថា នឹងធ្វើឲ្យដាច់ស្រេច មិនឲ្យមានមន្ទិលដូចមុនទៀតឡើយ។

កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ចាប់ផ្តើមពីម៉ោង៧យប់តទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZ ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២