ពិតជាមិនធម្មតាមែន! យប់ម៉ិញនេះ យ៉ានុត សងសឹកបានសម្រេចជាមួយដៃគូចាស់ ជាជើងខ្លាំងមកពីប្រទេសថៃត្រឹមទឹកទី២

ភ្នំពេញ៖ អេយ៉ានុត ជាកីឡាការិនីដែលបានជម្នះឧបសគ្គជាច្រើននៅក្នុងពេលកន្លងមក អាចនិយាយបានថា យ៉ានុតជាកីឡាការិនីគុនខ្មែរមួយរូប ដែលទទួលបានជោគជ័យមិនធម្មតានាពេលបច្ចុប្បន្ន ជាពិសេសបានសាងកេរ្ត៍ឈ្មោះបោះសំឡេងនៅក្នុងសង្គមអ្នកប្រយុទ្ធនៅលើសង្វៀនមិនចាញ់បុរសប៉ុន្មាននោះទេ។

កាលពីយប់ម៉ិញនេះ នៅលើសង្វៀន GANZBERG រាជសីគុនខ្មែរ កីឡាការនីជើងខ្លាំងគុនខ្មែរត្រកូលអ្នកប្រយុទ្ធរូបនេះ បានវាយដៃគូបែករហូតដល់អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត ហើយចាត់ទុកជាការសងសឹកផងដែរ។

កាលពីឆ្នាំ ២០១៨ អ្នកទាំងពីរធ្លាប់បានប៉ះគ្នាម្តងរួចមកហើយ ដោយសារតែធ្លាប់ជួបស្គាល់គ្នានៅលើសង្វៀនពីមុនមកនោះ យ៉ានុត មិនសូវហ៊ានវាយបុកប៉ុន្មាននោះទេ សម្រាប់ទឹក១ ស្ទាបស្ទង់មើលសមត្ថភាពរបស់ដៃគូចាស់សិន ថាគេមានអ្វីកែប្រែខ្លះ ប៉ុន្តែក្រោយពីបានដឹងពីចំនុចខ្លាំង ចំណុចខ្សោយហើយនោះ យ៉ានុតមិនបង្អង់យូរឡើយ ដោយវាយសម្រុករហូតដល់ដៃគូបែកតែម្ដង ។

គួរជម្រាបផងដែរថា កីឡាការិនីអេ យ៉ានុត បានប៉ះគ្នាជាមួយដៃគូចាស់សងសឹក ដែលមានឈ្មោះថា ជិតទិស ឈៀងម៉ៃ ហើយកីឡាការិនីជើងខ្លាំងគុនខ្មែររូបនេះ សងសឹកបានសម្រេចទៅលើកីឡាការិនីជើងខ្លាំងមកពីប្រទេសថៃ ដោយវាយឲ្យដៃគូបែកហូរលោហិតស្រោចពេញមុខ រហូតត្រូវបានលោកស្រីអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតក្នុងទឹក ២ លើសង្វៀន GANZBERG រាជសីគុនខ្មែរ នាយប់ម៉ិញនេះនៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ។ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២