កងទ័ពឯករាជ្យ Kachin (KIA) និងកងកម្លាំងតស៊ូសម្ព័ន្ធមិត្តបានឡោមព័ទ្ធទីប្រជុំជន Lwelgel (Lweje) ក្នុងទីប្រជុំជន Momauk រដ្ឋ Kachin ហើយ KIA បានចេញការព្រមានដល់ទាហាន និងបុគ្គលិករបបយោធាដែលនៅសេសសល់ទាំងអស់នៅក្នុងទីក្រុងនេះឱ្យជម្លៀសខ្លួនចេញក្នុងរយៈពេល 24 ម៉ោង។ នេះបើតាមក្រុមប្រដាប់អាវុធជនជាតិភាគតិច Kachin (KIA) ។


កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ក្រុម KIA និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដណ្តើមយកទីស្នាក់ការចំនួន ៧ រួមទាំងប៉ុស្តិ៍យុទ្ធសាស្ត្រ Yaw Yone ដែលគ្រប់គ្រងច្រកទ្វារពាណិជ្ជកម្មព្រំដែនទីក្រុងជាមួយនឹងប្រទេសចិន។ Lwelgel គឺជាប៉ុស្តិ៍ពាណិជ្ជកម្មផ្លូវការមួយក្នុងចំណោមប៉ុស្តិ៍ពាណិជ្ជកម្មចំនួនប្រាំនៅព្រំដែនជាមួយចិន។ ទំហំពាណិជ្ជកម្មសរុបតាមរយៈ Lwelgel សម្រាប់ឆ្នាំសារពើពន្ធ 2023-24 ដែលបញ្ចប់នៅថ្ងៃទី 31 ខែមីនា មានចំនួនរហូតដល់ 119 លានដុល្លារអាមេរិកគិតត្រឹមខែកុម្ភៈ៕







ប្រភព៖ The Irrawaddy
ប្រែសម្រួលដោយ៖ វាសនា