ទីបំផុតរកឃើញតារាម្ចាស់ខ្សែក្រវ៉ាត់ចំនួន៤ដួង នៅលើសង្វៀនយ័ន្ត៨ទិសយប់មិញនេះ សុទ្ធតែជា Idol នៅក្នុងដួងចិត្តបងប្អូន

ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការប្រកួតមហាព្រឹត្តិការណ៍ដ៏កក្រើកប្រចាំឆ្នាំ ស្ដេចនាគបួនទិស ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន នៅក្រុងតាខ្មៅកាលពីយប់មិញនេះ បានបញ្ចប់ទៅព្រមជាមួយនឹងការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនកុះករ ទាំងការទស្សនាផ្ទាល់ ទាំងការទស្សនាតាមរយៈការឡាយលើ facebook page ហើយក៏បានរកឃើញម្ចាស់ខ្សែក្រវ៉ាត់ធំៗចំនួន ៤រូប ក្នុងនោះមានដូចជា៖កីឡាករឈុត សេរីវ៉ាន់ថង, អេ អាំម៉ារីភូថង , ចាន់ រតនា និង ធឿន ធារ៉ា ។

ឈុត សេរីវ៉ាន់ថងបានគ្រងខ្សែក្រវ៉ាត់ក្រោយពីយកឈ្នះកីឡាករមកពីប្រទេសរ៉ូម៉ានី ស៊ីវីយូវីតេ ដោយចៅក្រមបានដាក់ពិន្ទុកាត់សេចក្តីជាឯកច្ឆន្ទ បន្ទាប់ពីបានបញ្ចប់បីទឹកពេញ ។

 

អេ អាំម៉ារីនភូថង ក៏ក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់មួយរូបដែរ ក្រោយពីបានយកឈ្នះ កីឡាករសាវលីត ដែលមកពីប្រទេសរុស្ស៊ី ក្នុងការប្រកួតយ៉ាងតឹងរឹងមួយ ដោយបញ្ចប់បីទឹកមិនដាច់ស្រេច គណៈកម្មការក៏សម្រេចបន្ថែមមួយទឹកទៀតដើម្បីកាត់សេចក្តី ឲ្យដាច់ស្រេច និងសុក្រឹត ដោយសារតែលទ្ធផលបីទឹកពេញស្មើគ្នា។ ទីបំផុតអាំម៉ារីនបានយកឈ្នះកីឡាកររុស្ស៊ី ដោយទទួលបានខ្សែក្រវ៉ាត់លំដាប់ពិភពលោកមួយនេះ ជាខ្សែក្រវ៉ាត់ដែលអាម៉ារីន ស្រមៃ និងប្រាថ្នាចង់បានជាយូរមកហើយ។

ចំណែកឯខ្សែក្រវ៉ាត់ស្ដេចនាគទិសទាំងបួន ការប្រកួតម៉ារ៉ាតុងដណ្ដើមខ្សែក្រវ៉ាត់ IPCC ជុំទីមួយគូទី ១ ដោយកីឡាករសែន ចាន់រិទ្ធិស័ក ដែលប្ដូរមកជំនួសកីឡាករមីយ៉ាន់ម៉ា  អេមវី (AEM WE) ត្រូវចាញ់ក្រោមថ្វីដៃរបស់កីឡាករមកពីប្រទេសមុងហ្គោលី BATERDENE  ធ្វើឲ្យកីឡាករអន្តរជាតិរូបនេះ ឡើងទៅប្រកួតវគ្គដណ្ដើមខ្សែក្រវ៉ាត់ទី ២ ។

 

ក្នុងការប្រកួតម៉ារ៉ាតុង ចាន់ រតនា ប៉ះជាមួយកីឡាករដែលមកពីប្រទេសចិន ខេ ជីង យុន KE JING JUN ការប្រកួតហាក់បីដូចជាមានការតានតឹងរហូតដល់បញ្ចប់ ៣ទឹកពេញ តែមិនដាច់ស្រេចទើបគណៈកម្មការសម្រេចបន្ថែមមួយទឹកទៀតដើម្បីកាត់សេចក្តី ទីបំផុតរតនាបានឡើងទៅកាន់ជុំទី ២ ដណ្តើមខ្សែក្រវ៉ាត់ ជាមួយនឹងកីឡាករមុងហ្គោលី ហើយចប់ការប្រកួតជុំទីពីរដណ្ដើមខ្សែក្រវ៉ាត់ ចៅក្រមបានផ្ដល់ពិន្ទុជាឯកច្ឆន្ទដល់កីឡាករច័ន្ទ រតនាបានយកឈ្នះ កីឡាករមកពី មុងហ្គោលី ក្នុងការប្រកួតដ៏ស្វិតស្វាញ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់លំដាប់ពិភពលោកនៅលើសង្វៀនយ័ន្តប្រាំបីទិសលើកដំបូង និងជាប្រវត្តិសាស្ត្រនៅក្នុងអាជីពជាអ្នកលេងក្បាច់គុនរបស់គេ។

ក្រឡេកមកមើលការប្រកួតសងសឹកដណ្ដើមខ្សែក្រវ៉ាត់ប្រភេទទម្ងន់ ៧២ គីឡូក្រាម ការដាក់គោលដៅសងសឹកមកកាន់កីឡាករធឿន ធារ៉ារបស់ នីហ្គីតា ដែលមកពីប្រទេសរុស្ស៊ីនៅតែមិនបានសម្រេច ក្រោយបញ្ចប់បីទឹកពេញយ៉ាងតានតឹងដូចគ្នា ធឿន ធារ៉ាបានយកឈ្នះកីឡាករនីហ្គីតា ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ប្រភេទទម្ងន់ ៧២ គីឡូក្រាម ធ្វើឱ្យផ្អើលអស់ទឹកដីក្រុងតាខ្មៅ។

 

គួរជម្រាបផងដែរថា នៅក្នុងមហាព្រឹត្តិការណ៍ស្ដេចនាគទាំងបួនរបស់សង្វៀន Wurkz សេនាគុននខ្មែរយ័ន្ត៨ទិស រៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន ដែលរួមសហការជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង Wurkz ក្រោមវត្តមានរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច

,ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ឯកឧត្តមវ៉ា សុធា ស្វាមីលោកជំទាវ ឧកញ៉ាជួប មានអគ្គនាយិកាក្រុមហ៊ុនថោនគ្រុប , អ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីសផងដែរ៕

ដោយ៖ វីកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២