ទីបំផុតការប្រកួតរបស់កូនប្រុសអ្នកលេងកែងឆេះជង្គង់ហោះ អេ អាំម៉ារីនភូថង កាលពីយប់មិញនេះ ត្រូវបានផលិតករប្រដាល់ល្បីឈ្មោះថោនចេញមកបកស្រាយបែបនេះ…!

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួតដ៏តានតឹង ហើយមហាជននៅតែមិនអស់ចិត្ត ក្នុងជំនួបរវាងអ្នកលេងគុនខ្មែរវ័យក្មេង ដែលកំពុងតែឆាបយកប្រជាប្រិយភាពពីអ្នកគាំទ្រគុនខ្មែរ អេអាំម៉ារីន ប៉ះជាមួយនឹងកីឡាកររុស្សី ពេលនេះត្រូវបានផលិតករប្រដាគុនខ្មែរប្រចាំស្ថានីយ៍ទូរទស្សន៍ថោនបានចេញមុខបកស្រាយច្បាស់ៗ តែម្ដងដើម្បីកុំឲ្យមហាជនមានការភាន់ច្រឡំ។

លោកជួប វុត្ថា ផលិតករប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ថោន បានបញ្ជាក់ថា យប់មិញមិនមែនគេឈ្នះទេ គឺយើងឈ្នះ ៣ ទល់នឹង ២ ប៉ុន្តែគណៈកម្មការបច្ចេកទេសពិនិត្យឃើញថា មិនប្រក្រតី ឬប្រហាក់ប្រហែលគ្នា  ទើបថែមមួយទឹកទៀត ដូច្នេះមានន័យថា អេ អាំម៉ារីនឈ្នះ រុស្សី ៤ទឹក ក្នុងជំនួបខ្សែក្រវ៉ាត់ IPCC ។

ដោយមិនអស់ចិត្តលោកក៏បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន បញ្ជាក់បន្ថែមបែបនេះថា ” សុំទោសបងប្អូនដែលមានបញ្ហាកំហុសឆ្គងក្នុងការប្រកួតយប់មិញនេះ តែលទ្ធផលយប់មិញនេះលទ្ធផល៣ ទល់នឹង ២ គឺ អេអាំម៉ារីន៣ កីឡាកររុស្សី២ តែដោយយោងទៅលើការប្រជុំមុនការប្រកួត បើមានលទ្ធផលមិនប្រក្រតី ឬប្រហាក់ប្រហែលគ្នាគណៈកម្មការបច្ចេកទេស និងពិនិត្យលទ្ធភាពបន្ថែមមួយទឹកទៀតដើម្បីឱ្យអស់មន្ទិល សូមអរគុណ និងសូមអធ្យាស្រ័យពីបងប្អូនអ្នកគាំទ្រ។”

គួរជម្រាបផងដែរថា អេ អាំម៉ារីនភូថង ក៏ក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់មួយរូបដែរ ក្រោយពីបានយកឈ្នះ កីឡាករសាវលីត ដែលមកពីប្រទេសរុស្ស៊ី ក្នុងការប្រកួតយ៉ាងតឹងតែងមួយ ដោយបញ្ចប់បីទឹកមិនដាច់ស្រេច គណៈកម្មការក៏សម្រេចបន្ថែមមួយទឹកទៀតដើម្បីកាត់សេចក្តី ឲ្យដាច់ស្រេច និងសុក្រឹត។ ទីបំផុតអាំម៉ារីន បានយកឈ្នះកីឡាកររុស្ស៊ី ដោយទទួលបានខ្សែក្រវ៉ាត់លំដាប់ពិភពលោកមួយនេះ ជាខ្សែក្រវ៉ាត់ដែលអាម៉ារីន បានស្រមៃ និងស្រឡាញ់ជាយូរមកហើយ ៕

      

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២