អីយ៉ាស់​ គោរមៈ ចាន់រាជ្យលេងមែនទែនហើយ ! បន្ទាប់ពីបាត់មុខមួយរយៈត្រឡប់មកវិញប្រកាសសួរអ្នកគាំទ្រថា«ប្រសិនបើខ្ញុំវាយ MMA តើបងប្អូនគាំទ្រដែរទេ ?»

ភ្នំពេញ៖ អ្នកលេងគុនខ្មែរវ័យក្មេងកំលោះសង្ហា គោរមៈ ចាន់រាជ្យ បាត់មុខមួយរយៈ ដោយសារតែបញ្ហាសុខភាព ឥឡូវនេះត្រឡប់មកវិញហើយ ដោយរូបគេបានប្រកាសថា កំពុងតែបុកហ្វឹកហាត់ MMA ។

ចាន់រាជបានប្រកាសប្រាប់អ្នកគាំទ្រតាមរយៈវីដេអូខ្លីមួយលើបណ្ដាញសង្គមផ្ទាល់របស់គេថា មូលហេតុដែលរូបគេបានបាត់មុខមួយរយៈ មិនសូវមានឈ្មោះនៅលើសង្វៀននោះ ដោយសារតែបញ្ហាសុខភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រូបគេនៅតែបន្តហ្វឹកហាត់ជារៀងរាល់ថ្ងៃ មិនដែលខកខាននោះទេ ហើយបច្ចុប្បន្ននេះក៏កំពុងតែអភិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ដោយបុកហ្វឹកហាត់ការប្រកួតលក្ខណៈ MMA ហើយបានប្រកាសសួរទៅកាន់អ្នកគាំទ្រថា ប្រសិនបើខ្ញុំចូលប្រកួត MMA តើបងប្អូនគាំទ្រដែរទេ ?។នេះជាការបញ្ជាក់របស់អ្នកលេងគុនខ្មែរវ័យក្មេងរូបនេះ។

អ្នកលេងគុនខ្មែរវ័យក្មេងរូបនេះ ធ្លាប់បានគ្រងខ្សែក្រវ៉ាត់មកពីប្រទេសថៃ ដែលបច្ចុប្បន្នរូបគេរៀនផង ហ្វឹកហាត់ផង ប្រកបអាជីពជាអ្នកប្រដាល់ផងដើម្បីជួយសម្រួលជីវភាពគ្រួសារ ដែលបច្ចុប្បន្នគេហ្វឹកហាត់នៅក្លឹបCambodia Top Team ដែលមានលោកគ្រូហ៊ុន ចាន់រាជ្យជាគ្រូបង្វឹក ។

គួរជម្រាបផងដែរថា ក្នុងវ័យ ១៨ ឆ្នាំកីឡាកររូបនេះ បានប្រឡូកលើសមរភូមិគុនខ្មែរមិនធម្មតានោះទេ ធ្លាប់បានប្រកួត ការប្រកួតលក្ខណៈអន្តរជាតិជាច្រើនលើសង្វៀនធំៗទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយថ្មីៗនេះរូបគេបានអភិវឌ្ឍន៍ខ្លួន ហ្វឹកហាត់ជំនាញថ្មីមួយទៀតគឺលក្ខណៈMMA ក្រៅពីជំនាញពិសេសរបស់គេគឺជាកីឡាករប្រកួតលក្ខណៈគុនខ្មែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២