ប្រកួតលើកនេះ មិនដឹងថា ហុង កនគុនខ្មែរ សន្លប់ ឬក៏គេសន្លប់នោះទេ ព្រោះប្រកួតលេងសុទ្ធតែហ្គង់ចេញម្រាមដៃ

ភ្នំពេញ៖ សប្តាហ៍នេះអ្នកលេងគុនខ្មែរពូកែកណ្ដាប់ដៃមកពីក្លឹប គុខ្មែរដូនតា ហុងកន គុនខ្មែរ ឡើងមកប្រកួតច្បាប់ថ្មីគូមិត្តភាពអន្តរជាតិជាមួយកីឡាករ អ៊ីរ៉ង់ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ជើងខ្លាំងគុនខ្មែររូបនេះនឹងមកធ្វើការប្រកួតគូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves) នៅលើសង្វៀនមូល Boostrong King of The Ring Kun Khmer ដោយរូបគេត្រូវជួបប្រកួតជាមួយកីឡាករ មីរ៉ូសេន ណាហ្សាឡូ (MIRHDSSEIN NAZARLOU) ដែលជាកីឡាករជើងខ្លាំងមកពីប្រទេសអឺរ៉ុង ។

ហុងកន ដែលគេស្គាល់ថា ជាអ្នកលេងកណ្ដាប់ដៃមហាទម្ងន់នោះ បច្ចុប្បន្ននេះរូបគេមានអាយុ ២០ ឆ្នាំហើយ ធ្លាប់ប្រកួតបានចំនួន ២៣ ដង, ឈ្នះ ១៥ ដង, ចាញ់ ៧ ដង មិនដែលស្មើហើយធ្លាប់ផ្តួលដៃគូប្រកួតឲ្យបោះបង់ការប្រកួត ចំនួន ៧ ដង នៅក្នុងអាជីពជាអ្នកប្រដាល់របស់គេ។

កន្លងមកអ្នកស្នេហាកីឡាប្រដាល់គុនខ្មែរតែងតែឃើញកីឡាកររូបនេះប្រកួតលក្ខណៈគុនខ្មែរ វាយហ្គង់ធម្មតា តែគេមកប្រកួតលើកនេះវាយហ្គង់ចេញម្រាមម្តង អាចនឹងប្លែកបន្តិចសម្រាប់រូបគេ ប៉ុន្តែជារបកគំហើញថ្មី ដែលនឹងផ្ដល់ជូននូវទស្សនីយភាពការប្រកួតក្បាច់គុនដ៏ល្អមួយនាចុងសប្តាហ៍នេះ ។

ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV នៅលើហ្វេសប៊ុកផេក TOWN FULL HDTV និង BOOSTRONG ផងដែរ ។

 

ក្រៅពីការប្រកួតគូដ៏ជក់ចិត្តនេះ ក៏នៅមានការប្រកួតជាច្រើនគូរទៀតដូចជា៖ សម្ផស្ស គុននខ្មែរប៉ះជាមួយនឹងកីឡាករសៅ អឿន , កីឡាករពេជ្រ ដំរីតូច ជួបប្រកួតជាមួយឡុង សំណាង , រឿប វិច្ឆិកា ប៉ះជាមួយនឹងកីឡាករនៅ វណ្ណថន , អ្នកលេងខ្លាចាស់ឡុង ជិន ជួបប្រកួតជាមួយនឹងកីឡាករអន្តរជាតិ មកពីប្រទេសចិន សុង ខ្វៃ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២